ព័ត៌មានជាតិ

មនុស្ស៤នាក់រងរបួស ក្រោយមីស៊ីលក្រុមហេសបូឡាហ៍ ធ្លាក់ចំអគារស្នាក់នៅរបស់ពលរដ្ឋអ៊ីស្រាអ៊ែល ក្បែរព្រំដែនលីបង់

image

អ៊ីស្រាអ៊ែល៖ ក្រុមស្វែងរក និងសង្គ្រោះបន្ទាន់ បានដាក់ពង្រាយកម្លាំងទៅកាន់ទីតាំងរងការវាយប្រហារក្នុងទីក្រុង គីរីយ៉ាត ស្មូណា (Kiryat Shmona) កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមីស៊ីលរបស់ក្រុមហេសបូឡាហ៍ (Hezbollah) បានបាញ់ចំអគារស្នាក់នៅមួយកន្លែង ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់រងរបួស។ តាមរយៈខ្សែវីដេអូ បានបង្ហាញពីសកម្មភាពរបស់ក្រុមសង្គ្រោះមកពីបញ្ជាការដ្ឋានជួរមុខ កំពុងប្រតិបត្តិការយ៉ាងមមាញឹកនៅក្នុងអគារដែលរងការខូចខាត ។

នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀត អំបែងមីស៊ីលរបស់អ៊ីរ៉ង់ បានធ្លាក់ចំរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុងហៃហ្វា (Haifa) ជាការសងសឹករបស់អ៊ីរ៉ង់ ក្រោយពេលអ៊ីស្រាអ៊ែលបានវាយប្រហារលើទីតាំងឧស្ម័នធម្មជាតិរបស់ខ្លួន។ ទោះជាបែបណាក្ដី អាជ្ញាធរអ៊ីស្រាអ៊ែលអះអាងថា «មិនមានការខូចខាតធ្ងន់ធ្ងរ‍» ដល់ហេដ្ឋារចនាសម្ព័ន្ធនោះឡើយ ។

ឫសគល់នៃសង្គ្រាមដ៏ធំនេះ បានចាប់ផ្ដើមតាំងពីចុងខែកុម្ភៈ នៅពេលអាម៉េរិក និងអ៊ីស្រាអ៊ែលសម្រេចចិត្តប្រើកម្លាំងបាយប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជំនួសឱ្យការចរចាដែលមិនមានផ្លែផ្កា។ ការសម្រេចចិត្តនេះ បានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ដោយមានការសងសឹកគ្នាទៅវិញទៅមកឥតឈប់ឈរ ដែលមិនត្រឹមតែប៉ះពាល់ដល់យោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជីវិតប្រជាជនស៊ីវិលស្លូតត្រង់ទៀតផង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (David Cohen & Ayal Margolin on Flash90)/ JFEED