ព័ត៌មានជាតិ

លោក ជា សុមេធី ចាត់ក្រុមការងារយកអំណោយជាស្បៀង ជូនកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

image

បន្ទាយមានជ័យ៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន បានចាត់ក្រុមការងារតាមរយៈមន្ទី សង្គកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រគល់អំណោយជាស្បៀង រួមមាន អង្ករ និងគ្រឿងឧបភោគបរិភោគ ជូនកងកម្លាំង ដែលឈរជើងតាមបណ្ដោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

 

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខរបស់លោករដ្ឋមន្ត្រី និងថ្លែងអរគុណចំពោះវីរភាពដ៏អង់អាចក្លាហានវីរកងទ័ព ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានសត្រូវប្រទេសជិតខាង និងបានសម្ដែងការដឹងគុណយ៉ាងស្មោះស្ម័គ្រ មិនអាចបំភ្លេចបានចំពោះវីរកងទ័ពដែលរងរបួសដែលបានពលីក្នុងសមរភូមិ។

 

ជាមួយគ្នានោះ តំណាងវីរកងកម្លាំងទាំងអស់ ក៏បានថ្លែងអំណរគុណចំពោះលោក ជា សុមេធី និងលោកស្រី ដែលតែងតែគិតគូរយកចិត្តទុកដាក់ លើកទឹកដល់កងកម្លាំងឈរជើងតាមបណ្តោយព្រំដែន តាមរយៈការឧបត្ថម្ភជាស្បៀង និងសម្ភារផ្សេងជាបន្តបន្ទាប់។ 

ចំពោះអំណោយដែលបានផ្តល់ជូនអង្គភាពទាំង៣ ក្នុងមួយអង្គភាព ទទួលបាន ធុងទឹក35L ១០០ធុង, អង្ករ ២០០បាវ, ទឹកសុទ្ធ ៥០កេស, មី ៥០កេស, ភួយ ៧០, កាហ្វេ ៥កេស, ធូបមូស ៣កេស, គ្រាប់ជី ៥កេស, ភេសជ្ជ: ៥០០កំប៉ុង, អំបុក ៧២០ដប និងឆៃប៉ូវ ៥១៤កញ្ចប់៕