ព័ត៌មានជាតិ

កងទ័ពអ៊ីស្រាអ៊ែល បញ្ចេញខ្សែអាត់វីដេអូដែលអះអាងថា ជាការកម្ទេចទីតាំងផលិតដ្រូនរបស់អ៊ីរ៉ង់

image

អ៊ីស្រាអ៊ែល៖ កងកម្លាំងការពារជាតិអ៊ីស្រាអ៊ែល (IDF) កាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ចេញខ្សែអាត់វីដេអូ ដែលអះអាងថាជាសកម្មភាពនៃការកម្ទេចហេដ្ឋារចនាសម្ព័ន្ធដ្រូន (UAV) របស់អ៊ីរ៉ង់។ នៅក្នុងវីដេអូនោះ គេឃើញមានអគារមួយបានផ្ទុះយ៉ាងខ្លាំង ខណៈដ្រូនជាច្រើនគ្រឿងទៀតក៏ត្រូវបានកម្ទេចផងដែរ។ ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការយោធារួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអ៊ែល ដែលមានគោលដៅបំផ្លាញសមត្ថភាពអាវុធយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ឱ្យអស់ពីតំបន់ ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានហក់ឡើងខ្លាំង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធារួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ជាការសងសឹក អ៊ីរ៉ង់បានបើកការវាយប្រហារតបតវិញយ៉ាងសន្ធាប់ទៅលើគោលដៅរបស់អ៊ីស្រាអ៊ែល និងមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់ ដែលធ្វើឱ្យជម្លោះនេះរីករាលដាលពេញតំបន់ឈូងសមុទ្រ ។

ការផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកនេះ បានធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបង្កការភ័យខ្លាចដល់សន្តិសុខថាមពល និងសេដ្ឋកិច្ចសកល ដោយសារតែតំបន់នេះជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់។ ទោះជាបែបណាក្ដី ក្រោយការឡើងកាន់តំណែងកំពូលរបស់លោក Mojtaba Khamenei លោក ត្រាំ បានផ្ញើសារព្រមានថា សហរដ្ឋអាម៉េរិកនឹងមិនទទួលស្គាល់មេដឹកនាំថ្មីនេះឡើយ ព្រោះគ្មានការយល់ព្រមពីអាម៉េរិក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY| រូបភាព៖ Screenshot from VIORY's video.