រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិនិត្យ និងកំណត់ព្រំប្រទល់ដីព្រែកនៅទីតាំងមួយចំនួន និងស្នេីសុំចុះបញ្ជីដី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានបើកកិច្ច
ប្រជុំពិនិត្យ និងកំណត់ព្រំប្រទល់ដីព្រែក ចំនួន ៥ទីតាំង និងការស្នើសុំចុះបញ្ជីដីតាមនីតិវិធីពិសេស ជូនមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។
សូមជម្រាបជូនថា ក្រោមការដឹកនាំរបស់ លោកអភិបាលខេត្ត លោក ប៉េង ពោធិ៍សា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត បានយកចិត្តទុក្ខដាក់ឲ្យមានការចុះសិក្សាកំណត់ផ្ទៃអាងទឹក ទន្លេ និង ព្រែក ក្នុងខេត្ត សម្រាប់បម្រើឲ្យវិស័យកសិកម្ម និងពហុបំណងដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ។
ទន្ទឹមនេះ ការកំណត់ គឺស្របទៅនឹងទំហំនៃការរីករាលដាល ការវាទយកដីសាធារណៈជា កម្មសិទ្ធិ និងមានការស្នើសុំដីធ្វើកម្មសិទ្ធិពាក់ព័ន្ធនឹងអាងទឹក ទន្លេ និងព្រែក កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្អែកលើកត្តាទាំងអស់នេះ រដ្ឋបាលខេត្តមានបំណងកំណត់ផ្ទៃអាងទឹក ទន្លេ និងព្រែក ទាំងអស់ក្នុងខេត្តឲ្យ បានច្បាស់លាស់។ ក្នុងនោះ កន្លងមកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត បានកំណត់ព្រំប្រទល់អាងទឹកបាន ចំនួន ១២ កន្លែង ហើយបានសម្រេចដោយលោក សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុ និយម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ហេីយកិច្ចការនេះរដ្ឋបាលខេត្ត និងនៅតែបន្តធ្វេី ជាជំហានបន្តបន្ទាប់ទៀត សម្រាប់បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ មិន ភក្តី