UPDATE: ករណីបាញ់សម្លាប់ថៅកែអង្ករ និងស្ត្រីម្នាក់ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅខេត្តត្បូងឃ្មុំ ផ្ដើមចេញពីភ្លើងប្រចណ្ឌ
ត្បូងឃ្មុំ៖ ករណីបាញ់សម្លាប់ថៅកែអង្ករ និងស្ត្រីម្នាក់ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅខេត្តត្បូងឃ្មុំ ផ្ដើមចេញពីភ្លើងប្រចណ្ឌ។ ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ខ្មាន់កាំភ្លើងឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (អ្នករកស៊ីអង្ករដូចគ្នា)។ ដោយឡែក ជនរងគ្រោះពីរនាក់ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបុរសម្នាក់ទៀត ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មានទីលំនៅភ្នំពេញ។
ហេតុការណ៍បាញ់ប្រហារនេះ ផ្ដើមចេញពីភ្លើងប្រចណ្ឌរបស់ខ្មាន់កាំភ្លើង ទៅលើស្ដ្រីរងគ្រោះ ជាមួយបុរសម្នាក់ទៀត (មន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ) ដែលគ្រោងភ្ជាប់ពាក្យជាមួយគ្នា នៅអំឡុងចុងខែមីនា ឆ្នាំ២០២៦ ខណៈដែលថៅកែអង្ករ និងខ្មាន់កាំភ្លើងធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីពេលកន្លងមក។ ទោះជាយ៉ាងនេះក៏ដោយ ករណីដ៏សាហាវនេះ កម្លាំងនគរបាលជំនាញកំពុងបើកការស៊ើបអង្កេតបន្ថែមទៀត៕