លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ត្រូវបានប្រកាសចូលកាន់តំណែងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធនេះ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ត្រូវបានថ្នាក់ដឹកនាំប្រាព្ធពិធីប្រកាសចូលកាន់តំណែងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាផ្លូវការណ៍ហើយ។ ចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបានប្រកាសចូលកាន់តំណែងជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី តំណាងមន្ទីរ ស្ថាប័ន ជុំវិញខេត្តជាច្រើននាក់៕