ព័ត៌មានអន្តរជាតិ

មានករណីបង្ក្រាប និងដកហូតថ្នាំញៀនជាង ១,៦ លានគ្រាប់ នៅខេត្តឧប៊ុនរាជធានី ប្រទេសថៃ

image

ឧប៊ុនរាជធានី, ថៃឡងដ៍៖ កងកម្លាំងសន្តិសុខក្នុងតំបន់របស់ថៃ កាលពីថ្ងៃទី ៩ ខែមីនា បានធ្វើការបង្រ្កាបនិងដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ប្រមាណជា ១,៦ លានគ្រាប់ បន្ទាប់ពីប្រទះឃើញបាវសង្ស័យចំនួន ៤ នៅតាមបណ្តោយទន្លេមេគង្គ ក្នុងស្រុកខេមម៉ារ៉ាត់ (Khemmarat) ខេត្តឧប៊ុនរាជធានី (Ubon Ratchathani) (មានព្រំប្រទល់ជាប់ប្រទេសឡាវ) ។

ថ្នាំញៀនទាំងនេះត្រូវបានរកឃើញក្នុងអំឡុងប្រតិបត្តិការល្បាត បន្ទាប់ពីទទួលបានរបាយការណ៍សម្ងាត់ពីការជួញដូរឆ្លងដែន ។

មន្ត្រីអាជ្ញាធរ ជឿជាក់ថា គ្រឿងញៀនទាំងនេះ ត្រូវគេលួចដឹកជញ្ជូនឆ្លងកាត់តាមទន្លេមេគង្គ ដោយបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ក្នុងគោលបំណងត្រៀមដឹកជញ្ជូនបន្តទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសថៃ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព | រូបភាព៖ Khaosod English/ Hotel California By The Sea.