ព័ត៌មានអន្តរជាតិ

អាម៉េរិកបញ្ជាឱ្យមន្ត្រីខ្លួនចាកចេញពីអារ៉ាប៊ីសាអ៊ូឌីត ខណៈសង្គ្រាមជាមួយអ៊ីរ៉ង់កាន់តែរីករាលដាល

image

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក​ បានចេញនូវការប្រកាសដោយបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាល(ដែលមិនមានភារកិច្ចចាំបាច់) និងក្រុមគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាបន្ទាន់។ការសម្រេចចិត្តនេះធ្វើឡើងចំពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកាន់តែអូសបន្លាយ និងរីករាលដាលខ្លាំង ដែលធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងលើស ១១០ ដុល្លារក្នុងមួយបារ៉ែល ហើយទីផ្សារភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃចន្ទ ទី ៩ ខែមីនា ។

ស្ថានទូតអាម៉េរិកប្រចាំនៅទីក្រុងរីយ៉ាដ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ជាឱ្យជម្លៀសខ្លួននេះ គឺដោយសារតែការកើនឡើងនូវហានិភ័យនៃជម្លោះប្រដាប់អាវុធ អំពើភេរវកម្ម ក៏ដូចជាការគំរាមកំហែងពីមីស៊ីល និងដ្រូន ដែលចេញពីប្រទេសយេម៉ែន និងអ៊ីរ៉ង់ ។

នេះគឺជាលើកដំបូងហើយដែលរដ្ឋធានីវ៉ាស៊ីនតោន បានចេញបញ្ជាឱ្យមានការជម្លៀសខ្លួនចេញពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមក៕

ប្រភព៖​ U.S Embassy Riyadh via Bloomberg
រូបភាព៖​ (AFP/Getty Images​)/ U.S Embassy Riyadh's profile on X