ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ផ្អាកការងារជាបណ្ដោះអាសន្នសន្នចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងស្នាយស្ដីទី ស្រុករលាប្អៀរ ករណីប្រើហិង្សាលើពលរដ្ឋ
កំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្នចំពោះលោកព្រិន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងស្នាយស្ដីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ក្រោយពលរដ្ឋប្តឹងថា មន្រ្តីនគរបាលរូបនេះ បានប្រើហិង្សាលើគាត់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
ជាមួយគ្នានេះស្នងការនគរបាលខេត្ត ក៏បានឲ្យលោកនាយប៉ុស្តិ៍នគរបាលស្តីទីរួបនេះ បង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការត្រួតពិនិត្យរង់ចាំការសម្រេចជាថ្មី។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ស្នង
ការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា មានការផ្សព្វ
ផ្សាយតាមបណ្តាញសង្គម ដែលយុវជនម្នាក់បានប្តឹងមន្រ្តីនគរបាល មាស ដាវីត ប្រើហិង្សាលើខ្លួន។
ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធពិនិត្យស្រាវជ្រាវ និងមានចំណាត់ការភ្លាមៗ។ លោកកស្នងការ ក៏បានប្រគល់ភារកិច្ចជូន នគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវ
ស៊ើបអង្កេតលើបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អៀង សុភ័ក្រ្ត (ហៅ យ៉ត) មានទីលំនៅក្នុងភូមិអណ្ដូងជ្រៃ ឃុំបណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕