ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ទោះបីកម្ពុជារៀបចំសង្ក្រាន្តឆ្នាំថ្មី ប៉ុន្តែបញ្ហាទឹកដី ,កងទ័ពជួរមុខ និងជនភាសសឹក គឺយើងមិនភ្លេចនោះទេ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី

-------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ទោះបីកម្ពុជារៀបចំសង្ក្រាន្តឆ្នាំថ្មី ប៉ុន្តែបញ្ហាទឹកដី ,កងទ័ព និងជនភាសសឹក គឺយើងមិនភ្លេចនោះទេ "។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "សង្ក្រាន្តឆ្នាំថ្មី ឆ្នាំនេះគឺយើងធ្វើទាំងសង្រ្កាន្តផង ទាំងការរំលឹកដឹងគុណដល់កងទ័ព និងជនភៀសសឹកកម្ពុជាផងដែរ"។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំហាមការលេងបាញ់ទឹក បាញ់សាប៉ូ តែយកឱកាសឆ្នាំថ្មីនេះលេងល្បែងប្រជាប្រិយផ្សេងៗ និងបំផុសប្រពៃណីវប្បធម៌ប្រពៃណីជាតិខ្មែរឲ្យកាន់តែខ្លាំង៕