ទំនងកំពុងបារម្ភ! ថៃ ចេញបដិសេធដំណឹងថាអាម៉េរិកសុំប្រើមូលដ្ឋានទ័ព អូតាប៉ៅ ដើម្បីវាយប្រហារអ៊ីរ៉ង់
ថៃឡង់ដ៍៖ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នៅថ្ងៃព្រហស្បតិ៍នេះ បានចេញមុខបដិសេធថា សហរដ្ឋអាម៉េរិកមិនបានស្នើសុំប្រើប្រាស់មូលដ្ឋានទ័ពអាកាសអូតាប៉ៅ (U-Tapao) (ក្នុងខេត្តរ៉ាយ៉ង) ដើម្បីធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។
លោកបញ្ជាក់ថា នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ និងឯកអគ្គរដ្ឋទូតអាម៉េរិក កាលពីថ្ងៃទី ៤ ខែមីនា គឺគ្រាន់តែពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ស្ថានភាពវិបត្តិនៅមជ្ឈិមបូព៌ា និងការចរចាពន្ធនាំចូលតែប៉ុណ្ណោះ។
លោក ស៊ីហាសាក់ បន្ថែមថា ទោះបីជាមានការសហការផ្នែកការពារជាតិរវាងថៃ និងអាម៉េរិកក៏ដោយ ប៉ុន្តែមិនមានការស្នើសុំណាមួយដើម្បីប្រើប្រាស់ព្រលានយន្តហោះនេះធ្វើជាមូលដ្ឋានទ័ពវាយប្រហារប្រទេសណាមួយទេ។ លោកបន្ថែមថា ថៃនឹងបន្តគាំទ្រដំណោះស្រាយសន្តិភាព និងការទូតស្របតាមច្បាប់អន្តរជាតិជានិច្ច ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ Thai Enquirer/ Vecteezy/ Dreams Times/ Hussein Malla via AP/ Vahid Salemi via AP