ព័ត៌មានជាតិ

កម្ពុជា រំពឹងថានឹងមានវិនិយោគិនព័រទុយហ្កាល់ មកបណ្តាក់ទុន ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាឌីជីថល និងថាមពលកកើតឡើងវិញ

image


(ស្វីស)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញទទួលជំនួបសម្តែងការគួរសមរបស់ លោកស្រី Ana Isabel Xavier រដ្ឋលេខាធិការ នៃក្រសួងការបរទេស ព័រទុយហ្កាល់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។


លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

ក្នុងឆ្នាំ២០២៧ខាងមុខ កម្ពុជា-ព័រទុយហ្កាល់ នឹងរួមគ្នាអបអរសាទរខួប លើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងន័យនេះ កម្ពុជារំពឹងថា នឹងមានវិនិយោគិនព័រទុយហ្កាល់មកបណ្តាក់ទុន ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាឌីជីថល និងថាមពលកកើតឡើងវិញ។


លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី អំពីវឌ្ឍនភាពថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕


អត្ថបទ៖ សន ពិសិដ្ឋ