ព័ត៌មានជាតិ

សម្តេចតេជោ បង្ហោះរូបថតដែលអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ថតកាលពីឆ្នាំ២០១៦ អមដោយសារថា “ពេលនោះមេដឹកនាំអាស៊ាន ពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់”

image


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ តាមបណ្តាញសង្គមបានបង្ហោះរូបថតមួយសន្លឹក ដែលឯកឧត្តមលី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក (17.2.2016.17.2.2026) អមដោយសារសរសេរបញ្ជាក់ថា “ពេលនោះមេដឹកនាំ
អាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់”។
សម្តេចតេជោ បានសរសេរថា “ខ្ញុំទទួលបានរូបថតមួយសន្លឹកដែលឯកឧត្តមលី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក (17.2.2016.17.2.2026)
ដែលអតីតប្រធានាធិបតីអាមេរិក
បារ៉ាក់ អូបាម៉ាធ្វើជាម្ចាស់ផ្ទះ។
ខ្ញុំនៅចាំបានថាពេលនោះឯកឧត្តម
លី សៀវឡុងជាអ្នកថតនិងបង្ហោះលើ
គណនីFacebook របស់គាត់។”
សម្តេចបានសរសេរបន្តថា “និយាយតាមត្រង់ពេលនោះមេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។
ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់
នេះខ្ញុំមានអាយុតិចជាងគេនិងឯកឧត្តម
ថោង លន់(ឡាវ)អាយុច្រើនជាងគេ។”
សម្តេចតេជោ ហ៊ុន សែន បានផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូបនិងបានអរគុណឯកឧត្តម
លី សៀវឡុងដែលបានចែករំលែក
រូបថតនេះ៕
អត្ថបទ៖ សន ពិសិដ្ឋ