ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដល់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព

image

អត្ថបទ ៖ ហ៊ន សុភ័ក្រ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅដល់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងនៅកម្ពុជា។

នៅអាកាសយានដ្ឋានមានការទទួលស្វាគមន៍ពីសំណាក់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីកម្ពុជាដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិកគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕