ស្ពានមេទឹក ដែលត្រូវកាត់ផ្តាច់ទាំងស្រុងដោយយន្តហោះទម្លាក់គ្រាប់ F-16 របស់យោធាថៃ បច្ចុប្បន្នត្រូវជំនួសដោយផ្លូវក្រាលវក្រួសក្រហមសម្រាប់ពលរដ្ឋធ្វើដំណើរបណ្តោះអាសន្ន
ពោធិ៍សាត់៖ ស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយយោធាថៃទម្លាក់គ្រាប់ប្រភេទ MK-84 ចំនួន ៣គ្រាប់ ពីយន្តហោះ F-16 កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងបើកការឈ្លានពានមកលើទឹកដីកម្ពុជាដោយខុសច្បាប់ដោ លើកទី២ រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ស្ពានជ័យជំនះ ជាស្ពានបេតុងប្រភេទប្រេកុងត្រាំង តភ្ជាប់ពីត្រើយមួយទៅត្រើយមួយទៀតនៃស្ទឹងមេទឹក ស្ថិតលើផ្លូវជាតិលេខ ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ និងចែកចេញជា ៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង ២០ម៉ែត្រ។
ស្ពានត្រូវបានស្ថាបនារួចនៅឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។
បច្ចុប្បន្នដើម្បីសម្រួលដល់ចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ បានជួសជុលផ្លូវក្រួសក្រហមដើម្បីធ្វើដំណើររបស់ប្រជាពលរដ្ឋបណ្តោះអាសន្ន៕