ភ្លៀងធ្លាក់ខ្លាំងបង្កដោយព្យុះលីអូណាដូ នាំឱ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរ លិចលង់ភាគខាងត្បូងប្រទេសអេស្ប៉ាញ
អេស្ប៉ាញ៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នាបង្កដោយព្យុះ លីអូណាដូ (Leonardo) បានបណ្ដាលឱ្យកើតមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយបានវាយប្រហារផ្នែកខ្លះក្នុងតំបន់អាន់ដាលូសៀ (Andalusia) ភាគខាងត្បូងប្រទេសអេស្ប៉ាញ ។
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីជំនាញរាយការណ៍ថា ផ្លូវរាប់សិបខ្សែត្រូវបានបិទ ហើយអាជ្ញាធរ ក៏បានធ្វើការជម្លៀសប្រជាជនជាមុននៅតំបន់ទំនាប ដើម្បីសុវត្ថិភាព។
យោងតាមសារព័ត៌មានអេស្ប៉ាញ និងទីភ្នាក់ងារសង្គ្រោះបន្ទាន់ ឱ្យដឹងថា ទឹកជំនន់បានប៉ះពាល់ដល់ទីក្រុង និងទីប្រជុំជនជាង ៣០ នៅក្នុងតំបន់អាន់ដាលូសៀ (Andalusia) និងបានលិចលង់ផ្ទៃដីជាង ១,០០០ ហិកតា ។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ឯណោះវិញ ឱ្យដឹងដែរថា ព្យុះនេះ ប៉ះពាល់ដល់ប្រទេសព័រទុយហ្គាល់ ដោយបានឆក់យកអាយុជីវិតបុរសម្នាក់ ខណៈស្ត្រីម្នាក់ទៀតនៅក្នុងប្រទេសអេស្ប៉ាញ បានបាត់ខ្លួន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ REUTERS | រូបភាព៖Jon Nazca on REUTERS