រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈមួយបន្ថែមទៀត នៅសួនច្បារមាត់ទន្លេ តាមផ្លូវថ្មើរជើង ចាប់ពីថ្ងៃស្អែក ដោយឥតគិតថ្លៃ
ភ្នំពេញ៖ ដោយមានការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានី នឹងដាក់ឲ្យដំណើរការប្រើប្រាស់បន្ទប់ទឹកសាធារណៈនៅសួនច្បារមាត់ទន្លេ តាមផ្លូវថ្មើរជើង មុខវត្តឧណ្ណាលោម ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៧៖០០ព្រឹកតទៅ ដោយឥតគិតថ្លៃ។
មន្ត្រីមន្ទីរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទប់ទឹកទំនើបមួយកន្លែងនេះ សម្រាប់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយនៅសួនច្បារ និងផ្លូវថ្មើរជើងមាត់ទន្លេ។
មន្ត្រីមន្ទីរសាធារណការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលប្រើប្រាស់បន្ទប់ទឹកនេះ សូមចូលរួមថែរក្សាអនាម័យ ដើម្បីសុខភាពល្អ និងបរិស្ថានល្អទាំងអស់គ្នា៕