ព័ត៌មានជាតិ

មនុស្សម្នាក់ស្លាប់ បន្ទាប់ពីអ៊ីស្រាអ៊ែលបាញ់ប្រហារតាមអាកាសលើរថយន្តមួយគ្រឿងនៅភាគខាងត្បូងប្រទេសលីបង់

image


លីបង់៖ យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល បានបើកការបាញ់ប្រហារលើរថយន្តមួយគ្រឿងនៅក្នុងតំបន់ហ្សារ៉ានី (Zahrani) ក្បែរទីក្រុងស៊ីដុន (Sidon) ភាគខាងត្បូងលីបង់ កាលពីថ្ងៃពុធ។ ហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ស្របពេលរថយន្តត្រូវខូចខាតទាំងស្រុង ។
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ កងកម្លាំងអ៊ីស្រាអ៊ែល តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន បានធ្វើការអះអាងថា ខ្លួនបានសម្លាប់សមាជិកក្រុមហេសបូឡាហ៍ម្នាក់ ដើម្បីជាការសងសឹកទៅនឹងការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ នាពេលកន្លងមក ។
បើទោះបីជាភាគីទាំងសងខាង យល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក៏ដោយ ក៏អ៊ីស្រាអ៊ែលនៅតែបន្តសកម្មភាពបាញ់ប្រហារជាញឹកញាប់នៅក្នុងប្រទេសលីបង់ ដោយអះអាងថា ដើម្បីកម្ទេចទីតាំងរបស់ក្រុមហេសបូឡាហ៍ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ The Palestinian Information Center