លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ
ភ្នំពេញ៖ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។
ក្នុងសារលិខិត លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានលើកឡើងថា “នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមវិសេសវិសាលប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ របស់ លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ តាងនាមសមាគមសិល្បករខ្មែរ និងក្នុងនាមរូបនាងខ្ញុំផ្ទាល់ ព្រមទាំងសិល្បករសិល្បការិនីទាំងអស់ជាសមាជិកសមាជិកានៃសមាគមសិល្បករខ្មែរ សូមអនុញ្ញាតសម្តែងនូវគារវកិច្ចគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល ជូនចំពោះលោកជំទាវបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ និងចាកផុតពីរោគាព្យាធិនានា។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពសម្តែងនូវការកោតសរសើរដោ អស់ពីដួងចិត្ត ចំពោះលោកជំទាវបណ្ឌិត ដែលជាកុលធីតាខ្មែរដ៏ឆ្នើមពោរពេញដោយសមត្ថភាព និងទេពកោសល្យមួយរូប ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតាដ៏ល្អថ្លៃថ្លា ពិសេសភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត ជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការងារសង្គមកិច្ច ការងារមនុស្សធម៌ សុខុមាលភាពប្រជាជន ការអប់រំ និងការអភិវឌ្ឍសមត្ថភាពជំនាញសម្រាប់អនាគតរបស់កុមារ ជាពិសេសកុមារី យុវតីនៅទូទាំងប្រទេស។ លើសពីនេះ ក្នុងតួនាទី «ជាស្រ្តីទី១» នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រកៀកស្មាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវឌ្ឍនភាពជាតិមាតុភូមិ។ ពិសេស យើងខ្ញុំទាំងអស់គ្នាបានមើលឃើញយ៉ាងជាក់ច្បាស់ពីការ ចូលរួមវិភាគទានមិនអាចខ្វះបានក្នុងការជួយសម្រាលបន្ទុក និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ នៅក្នុងគ្រាដ៏លំបាកនៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាពជាតិកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនចំពោះលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រីជាទីស្រលាញ់ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕