ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីសុខាភិបាល ណែនាំមន្ត្រីក្រោមឱវាទ ត្រូវពង្រឹងសេវាសុខាភិបាលក្នុងប្រទេស ឱ្យមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការប្រើប្រាស់សេវាក្នុងស្រុក

image


ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត។
ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងណែនាំសំខាន់ៗ ដោយត្រូវ ១) ពង្រឹងការដឹកនាំកាងារ និងការប្រគល់ការងារទៅមន្ត្រីក្រោមឱវាទឱ្យមានប្រសិទ្ធិភាព ២) ត្រូវពង្រឹងសេវាសុខាភិបាលក្នុងប្រទេសឱ្យមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការប្រើប្រាស់សេវាក្នុងស្រុក ៣) ថ្នាក់ដឹកនាំដែលពាក់ព័ន្ធត្រូវសហការ ដើម្បីការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការមូលដ្ឋានសុខាភិបាល ដែលរងការប៉ះពាល់ពីការឈ្លានពានព្រំដែនកម្ពុជាពីកងទ័ពថៃ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ ត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នាដើរឆ្ពោះទៅមុខ ដោយស្មារតីរឹងមាំ ភាពម្ចាស់ការ រក្សាបានភាពនឹងនរ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន ឆ្លើយតបយ៉ាងសកម្មតាមការវិវឌ្ឍន៍ ទោះបីស្ថិតក្នុងស្ថានភាពណា ក៏មន្រ្តីសុខាភិបាលត្រូវថែទាំ ពិនិត្យព្យាបាល និងនៅក្បែរប្រជាជនជានិច្ច៕
អត្ថបទ៖ សន ពិសិដ្ឋ