លោកប្រធានាធិបតីអាម៉េរិក ព្រមានថានរណាម្នាក់នឹងត្រូវទទួលខុសត្រូវ ប្រសិនបើការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ នៅតែបន្ត!
សហរដ្ឋអាម៉េរិក៖ ដោយយោងតាមប្រភពពត៌មានពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូនេះ បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យសេតវិមានថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ រំពឹងថា «ថៃ-កម្ពុជា» នឹងគោរពបទឈប់បាញ់ដើម្បីបញ្ឈប់ការស្លាប់ និងធានាសន្តិភាពយូរអង្វែង" ហើយលោកបានព្រមាននរណាម្នាក់នឹងត្រូវទទួលខុសត្រូវ ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត ។
គួរបញ្ជាក់ថា កងកម្លាំងថៃនៅតែបន្តការបាញ់ផ្លោងមកលើកម្ពុជា ក្នុងរយៈពេល២ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីត្រាំ ពិភាក្សាតាមទូរសព្ទជាមួយមេដឹកនាំនៃភាគីជម្លោះកម្ពុជា-ថៃ ដើម្បីបញ្ចប់ជម្លោះ និងបន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី តម្រូវឱ្យភាគីទាំងពីរគោរពបទឈប់បាញ់ដែលចូលជាធរមានកាលពីម៉ោង ១០យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៥ ៕
ប្រភព៖ Reuters | រូបភាព៖ Al Drago—Bloomberg/Getty Images/ AKP via AFP