ព័ត៌មានអន្តរជាតិ

ភ្លើងឆេះក្លឹបកម្សាន្តនៅរដ្ឋ Goa ប្រទេសឥណ្ឌា ស្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់

image


ឥណ្ឌា៖ មនុស្សយ៉ាងហោចណាស់ ២៣នាក់បានបាត់បង់អាយុជីវិត បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តមួយកន្លែង ស្ថិតនៅភូមិអាប៉ូរ៉ា (Arpora) ក្នុងរដ្ឋហ្គោ (Goa) ប្រទេសឥណ្ឌា។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ០០៖០៤ នាទីរំលងអធ្រាត្រ ថ្ងៃអាទិត្យ ទី៧ ខែធ្នូ (ម៉ោងក្នុងស្រុក)។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំរដ្ឋហ្គោ (Goa) លោក ប្រាមុដ សាវ៉ាន់ (Pramod Sawant) និយាយថា រដ្ឋាភិបាលបានបញ្ជាឱ្យមានការស៊ើបអង្កេតលើហេតុការណ៍នេះហើយ ។
តាមរយៈវីដេអូនៅលើបណ្ដាញសង្គម បានបង្ហាញថា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនស្ថិតនៅទីតាំងកើតហេតុ ដើម្បីជួយសង្គ្រោះអ្នករងរបួស ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព-Photo៖ EPA/ BBC