ព័ត៌មានអន្តរជាតិ

CNN/ CNA៖ ថៃបើកការវាយប្រហារតាមអាកាសលើកម្ពុជា ធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់

image


អន្តរជាតិ៖ នៅព្រឹកនេះ បណ្ដាញសារព័ត៌មានធំៗជាច្រើនរបស់ពិភពលោក រួមមាន CNN និងបណ្ដាញសារព័ត៌មានធំៗដទៃទៀត ដូចជា CNA និង REUTERS ជាដើមនោះ បានចុះផ្សាយពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា និងថៃឡង់ដ៍ ជាមួយនឹងចំណងជើងដែលបញ្ជាក់ពីការវាយប្រហារតាមអាកាសដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកពីសំណាក់កងកម្លាំងថៃ មកលើប្រទេសកម្ពុជា ។

ថៃសារភាពថា ខ្លួនបានធ្វើការវាយប្រហារខាងលើនេះ ដោយកំណត់ទីតាំងតែលើគោលដៅយោធាប៉ុណ្ណោះ ដោយធ្វើឡើងដើម្បីឆ្លើយតបនឹងការវាយប្រហារពីខាងកម្ពុជា ដែលបានសម្លាប់ទាហានថៃម្នាក់។ ទោះជាបែបណាក្ដី កម្ពុជាបាន បដិសេធថាកម្ពុជាមិនបានវាយប្រហារថៃមុនឡើយ ព្រមទាំងមិនបានបាញ់តបតវិញផងដែរចំពោះសកម្មភាពរបស់ថៃដែលបានវាយប្រហារមកលើកម្ពុជា ហើយជាក់ស្ដែង ភាគីថៃនោះទេដែលជាអ្នកបង្កហេតុមុន ។

គួររម្លឹកថា នៅមុនពេលផ្ទុះការវាយប្រហារនេះ ភាគីទាំងពីរ (កម្ពុជា-ថៃ) មានកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ជួយសម្របសម្រួល ប៉ុន្តែឥឡូវនេះ គេបារម្ភថា «កិច្ចព្រមព្រៀងសន្តិភាពនោះនឹងត្រូវរលាយ» ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNN/ CNA/ REUTERS