សមត្ថកិច្ចខេត្តក្រចេះ ចុះប្រមូលឈើជាង ១០ដុំ ស្មើជាង ៨០០០ម៉ែត្រគូប ដែលជនល្មើស បានយកមកទម្លាក់ចោលនៅឃុំគោលាប់ ស្រុកចិត្របុរី និងកំពុងស្រាវជ្រាវរកក្រុមជនល្មើស
ក្រចេះ៖ កម្លាំងសមត្ថកិច្ចខេត្តក្រចេះ បានចុះប្រមូលគំនរឈើចំនួនជាង ១០ដុំស្មើនឹងជាង ៨,០០០ ម៉ែត្រគួប ដែលឈ្មួញទម្លាក់ទុកចោល នៅឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោយមានការបង្ហោះនៅលើបណ្ដាញសង្គម ពីសកម្មភាពបទល្មើសធនធានធម្មជាតិក្នុងខេត្តក្រចេះ នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានចុះទៅដល់គំនរឈើដែលក្រុមជនល្មើស បានទម្លាក់ទុកចោលនៅចំណុចខាងលើ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ឈើទាំងនេះ ជាឈើរកា (ក្រៅលំដាប់ថ្នាក់) ដែលអាចយកមកប្រើប្រាស់ក្នុងការងារសំណង់ ដូចជាក្តាមពុម្ព ដែលមានចំនួន ១៣ ដុំស្មើនឹង ៨,៧២៥ ម៉ែត្រគួប។
បច្ចុប្បន្នឈើទាំងនេះ ត្រូវបានកន្លែងជំនាញយកមកប្រឹក្សាទុកនៅថ្នាលបណ្ដោះកូនឈើខ្សាយ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សារី ណែត