យុវជន២នាក់មិនសប្បាយចិត្តនឹងចំណាត់ការរបស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ដែលបានចោទប្រកាន់លើពួកគេខុសពីការពិត និងអយុត្តិធម៌

ភ្នំពេញ៖ យោងតាមការរៀបរាប់ពីសាច់ញាតិរបស់យុវជន ២នាក់ បានឱ្យដឹងថា កាលវេលាម៉ោង ៨យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ មានករណីយុវជន២រូប ឈ្មោះ ឡាច ហុងលី អាយុ១៤ឆ្នាំ ជាសិស្ស និងឈ្មោះ ជឿន ចន្ថា អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជម្ពូវ័ន្ដ(ជំនាញក្រៅម៉ោងខាងប្រណាំងម៉ូតូត្រៃឆ្នាំ២០១៧) ចេញពីផ្ទះនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គោលបំណងទៅយកសំបុត្រកំណេីតនៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លុះវេលាប្រមាណម៉ោង៩យប់ ខណៈយុវជនទាំង២នាក់កំពុងធ្វើដំណើរត្រលប់មកផ្ទះវិញ ក៏បានជិះជួបក្រុមល្បាត ខណ្ឌព្រែកព្នៅ ក្រោមការដឹកនាំ និងប្រតិបត្តិការដោយក្រុមសមត្ថកិច្ចអធិការខណ្ឌព្រែកព្នៅ ពេលនោះក្រុមសមត្ថកិច្ចបានហៅឱ្យពួកគេឈប់ដើម្បីសួរនាំរឿងសុីមាំងឭសម្លេងពេលកំពុងបើកបរ។ ពេលនោះក្រុមសមត្ថកិច្ចក៏បានលេីកម៉ូតូដាក់លើរថយន្ត និងអញ្ចើញយុវជនទាំងពីរនាក់ទៅអធិការខណ្ឌព្រែកព្នៅដើម្បីសួរនាំបន្តរ។ នៅពេលទៅដល់អធិការខណ្ឌព្រែកព្នៅភ្លាមសមត្ថកិច្ចបានធ្វើការចោទថារូបគេជាក្រុមក្មេងទំនើងមកពីភូមិស្រែ១០០ (ទាំង២នាក់ មិនបានដឹង និងមិនស្គាល់ភូមិស្រែ១០០នៅឯណាទេ) រួចក៏បានដកហូតទូរសព្ទទុក និងចាប់បង្ខំឱ្យថតរូបកាន់តេស្តទឹកនោម (តេស្តទឹកនោមមិនមែនរបស់សាមីខ្លួនទេ) ទោះបីជនរងគ្រោះបដិសេដថាមិនដែលបានប្រើប្រាស់គ្រឿងញៀនក៏ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅបង្ខំឱ្យផ្ដិតមេដៃលេីឯកសារផ្សេងៗជាច្រើនទៀត។
សាច់ញាតិរបស់យុវជន ២នាក់ បានបន្តទៀតថា ទោះបីមានការធានាពីអាណាព្យាបាល និងសាច់ញាតិយ៉ាងណា ក៏សមត្ថិច្ចក្រោមការបញ្ចារផ្ទាល់ពីលោកអធិការងឈ្មោះវ.ទោ ញឹម សារ៉ាត់ ទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌមិនអនុញាតិឱ្យជួប និងបានវិលមកផ្ទះទាំងយប់ឡើយ រហូតមានការគំរាមប្រើហិង្សាដល់ជនរងគ្រោះទៀតផង បើមិនព្រមតាមការចង់បានរបស់សមត្ថកិច្ច ទោះសមីខ្លួនមិនមានកំហុសរឿងពាក់ព័ន្ធគ្រឿងញៀនក៏ដោយ។ រហូតដល់ថ្ងៃថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ទើបសមត្ថកិច្ចព្រមអនុញាតិឱ្យសាមីខ្លួនទាំង២នាក់មកផ្ទះវិញ ប៉ុន្តែរក្សាទុកម៉ូតូនៅអធិការដ្ឋានខណ្ឌព្រែកព្នៅដដែល រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មិនទាន់ប្រគល់មកសាមីខ្លួនឡើយទេ។
ក្នុងករណីនេះ អាណាព្យាបាល និងសាមីខ្លួនយល់ថាករណីនេះ និងសកម្មភាពរបស់ក្រុមសមត្ថកិច្ចនរគបាលខណ្ឌព្រែកព្នៅ ដែលបានធ្វើមកលើយុវជនទាំងពីររូបកន្លងមកហាក់មានចេតនាខុសពីអង្គហេតុ និងច្បាប់ ព្រោះប្រសិនករណីចោទថាខ្លួនប្រើម៉ូតូមានសម្លេងសុីមាំងខ្លាំងខ្លួននឹងសូមទទួលខុសត្រូវចំពោះមុខច្បាប់ ដោយការពិន័យ និងធ្វើកិច្ចសន្យាមានអាណាព្យាបាលដឺងឭ។ ផ្ទុយទៅវិញសមត្ថកិច្ចបានបង្វែរករណីរឿងគ្រឿងញៀនទៅវិញ។ ករណីនេះអាណាព្យាបាល និងសាមីខ្លួន ចង់លាតត្រដាងដល់ប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយរកយុត្តិធ៌ម និងស្តារកិត្តិយសឱ្យយុវជនពីររូបនេះព្រោះពួកគេអះអាងថា មិនដែលបានប្រើប្រាស់គ្រឿងញៀនផង ហេតុអ្វីបានជាសមត្ថកិច្ចបង្ខំឱ្យពួកគេថតមុខតេស្តទឹកនោមថាមានជាតិញៀនទៅវិញ។
ពាក់ព័ន្ធករណីនេះអ្នកយកព័ត៌មាន CNC មិនអាចស្វែងរកការទំនាក់ទំនង លោកអធិការខណ្ឌព្រែកព្នៅ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធការចោទប្រកាន់នេះបាននៅឡើយទេ នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ទន្ទឹមនេះអាណាព្យាបាល និងសាមីខ្លួន ក៏បានស្នើដល់ថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធផងដែរ ពិសេស នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរគបាលជាតិ និងលោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយស្រាវជ្រាវក្នុងករណីនេះ ដើម្បីផ្តល់ភាពយុត្តិធ៌មដល់ពួកគេទាំង២រូប និងដើម្បីស្តារនូវកិត្តិយសដែលជាជនស្លូតត្រង់ និងបានសាងតម្លៃកិត្តិយសក្នុងសង្គមនិតិរដ្ឋក្រោមការដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕






