ព័ត៌មានជាតិ

មានជនខិលខូចបានយកឈ្មោះ ក្រុមហ៊ុន​ Royal Group​ របស់អ្នកឧកញ៉ា​ គិត​ ម៉េង​ ទៅបង្កេីតគណនី Telegram ក្លែងបន្លំ

image


ភ្នំពេញ៖​ មានជនអនាមិកបានយកឈ្មោះ​ ក្រុមហ៊ុន​ Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទៅបង្កើតគណនីតេឡេក្រាម​ ដោយដាក់ឈ្មោះថា «Royal Group» ក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលទង្វើបែបនេះនាំឱ្យប៉ះពាល់ដល់ កិត្តិយសរបស់ក្រុមហ៊ុនជាខ្លាំង។

ដើម្បីចៀសវាងការចាញ់បោកជនអនាមិកទាំងនោះ សូមបងប្អូន​ និងសាធារណជន​ប្រុងប្រយ័ត្នខ្ពស់ ហើយជនដែលបានបង្កើតគណនី តេឡេក្រាមឈ្មោះ Royal Group នេះ ត្រូវផ្អាកសកម្មភាពជាបន្ទាន់។

អ្នកឧកញ៉ា​ គិត​ ម៉េង​ ប្រធានក្រុមប្រឹក្សាភិបាល​ និងជាអគ្គនាយកក្រុមហ៊ុន​ Royal Group បានស្នេីឱ្យអ្នកចូលរួមក្នុងគ្រុបតេឡេក្រាមនេះទាំងអស់​ សូមចាកចេញជាបន្ទាន់​ ព្រោះនេះជា​ គណនីតេឡេក្រាមដែលគេក្លែងបន្លំជាក្រុមហ៊ុន​ Royal Group​ ដើម្បីការពារពីការក្លាយជាជនរងគ្រោះនៃការក្លែងបន្លំនេះ។

ការបង្កេីតគណនីតេឡេក្រាម​ក្លែងបន្លំក្នុងចេតនាទុច្ចរិត ដើម្បីផលប្រយោជន៍បុគ្គល ឬក្រុមណាមួយធ្វើឱ្យប៉ះពាល់ដល់កិត្តិយក្រុមហ៊ុន​ Royal Group នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ថា ក្រុមហ៊ុន​ Royal Group មិនមានការបង្កើត ឆានែលតេឡេក្រាម ក្នុងសកម្មភាពទាំងនោះជាដាច់ខាត៕