អគ្គិភ័យលេបត្របាក់ផ្ទះ៥ខ្នងរបស់ពលរដ្ឋក្នុងខេត្តឧត្តរធានី ប្រទេសថៃ
ឧត្តរធានី, ថៃឡង់ដ៍៖ កាលពីម៉ោងប្រមាណជា ២០៖០០នាទីយប់ថ្ងៃអង្គារ ទី៧ ខែតុលា មានហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះរបស់ពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅភូមិហានណយ (Han Noi) ឃុំបានយ៉ា (Ban Ya) ស្រុកណងហាន (Nong Han) ខេត្តឧត្តរធានី (Udon Thani) ។
ក្រោយគ្រប់គ្រងស្ថានការណ៍ឆាបឆេះរួចរាល់ ក្រុមអ្នកពន្លត់អគ្គិភ័យ បានឱ្យដឹងថា ហេតុការណ៍នេះ បានបណ្ដាលឱ្យមានការខូចខាតផ្ទះសម្បែងរបស់ពលរដ្ឋចំនួន ៥ខ្នង។ ជុំវិញដំណឹងបឋម បានបញ្ជាក់ថា មិនមានអ្នករងរបួស ឬស្លាប់នោះទេ ។
ខណៈនេះ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតយ៉ាងលម្អិត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យកើតមានករណីឆាបឆេះនេះ។ លើសពីនេះ អាជ្ញាធរនៅមិនទាន់អាចប៉ាន់ស្មានពីតម្លៃសរុបនៃការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Fire & Rescue Thailand/ FM91