ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែក៣គ្រាប់ ក្នុងខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ កាលពីយប់ថ្ងៃអង្គារ

image

ថៃឡង់ដ៍៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកចំនួន៣គ្រាប់ កាលពីយប់ថ្ងៃអង្គារ ទី៧ ខែតុលា នៅខាងមុខមជ្ឈមណ្ឌលយុវជនក្រុងយ៉ាឡា ស្រុកមឿង ខេត្តយ៉ាឡា ។ 

តាមរយៈសេចក្ដីរាយការណ៍ពីអាជ្ញាធរ បានឱ្យដឹងថា មិនមានអ្នករងរបួស ឬស្លាប់នោះទេ ស្របពេលមន្ត្រីកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ហើយបានស្នើអ្នកស្រុកឱ្យចៀសវាងពីតំបន់នោះ និងមិនត្រូវចាកចេញពីផ្ទះសម្បែងនោះទេ ប្រសិនបើមិនមានការចាំបាច់ ។ 

ក្រៅពីខេត្តយ៉ាឡា ឧបទ្ទវហេតុបែបនេះ តែងតែកើតមានជាញឹកញាប់នៅតាមបណ្ដាខេត្តភាគខាងត្បូងប្រទេសថៃ រួមមាន ប៉ាតានី ណារ៉ាធីវ៉ាត់ និងផ្នែកខ្លះនៃខេត្តសុងក្លា ដែលកំពុងប្រឈមនឹងបញ្ហាជាច្រើនពីក្រុមអ្នកចង់ផ្ដាច់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព | រូបភាព-Photo៖ Khaosod English