ព័ត៌មានអន្តរជាតិ

រោងចក្រផលិតថង់ច្រកសំរាមក្នុងខេត្តរាជបុរី ត្រូវអគ្គិភ័យឆាបឆេះយ៉ាងធ្ងន់ធ្ងរ

image


រាជបុរី, សៀម៖ នៅម៉ោងប្រមាណជា ១៖៤៥នាទីទៀបភ្លឺថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆាបឆេះរោងចក្រ Clean Tech Products Company ដែលជាទីតាំងផលិតថង់ច្រកសំរាម ស្ថិតនៅឃុំបានលើក (Ban Lueak) ស្រុកផូថារ៉ាម (Photharam) ខេត្តរាជបុរី ប្រទេសសៀម ។

ហេតុការណ៍នេះបានចាប់ផ្ដើមកើតមានឡើងនៅពេលភ្លើងបានឆាបឆេះនៅខាងក្នុងឃ្លាំង ដែលជាទីកន្លែងរក្សាទុកម៉ាស៊ីនផលិតប្លាស្ទិក និងវត្ថុធាតុដើមប្លាស្ទិកជាច្រើនផ្សេងទៀត ។

រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកពីតាមបណ្ដាតំបន់ជិតៗនោះ បានចូលរួមនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ ខណៈមិនមានរបាយការណ៍បញ្ជាក់ថាមានអ្នករងរបួសឬអ្នកស្លាប់នោះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Fire & Rescue Thailand