ព័ត៌មានជាតិ

ដកកាំភ្លើងបាញ់រះលើមេឃ៥គ្រាប់ នៅបឹងកក់ រួចបើករថយន្តគេចខ្លួនបាត់

image

ភ្នំពេញ៖ ជនមិនស្គាល់មុខម្នាក់ បានដកកាំភ្លើងបាញ់រះទៅលើមេឃ៥គ្រាប់ រួចបើករថយន្តគេចទៅបាត់ ដោយបង្កឲ្យមានការភ្ញាក់នៅក្នុងបឹងកក់។

ហេតុការណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច និងកម្លាំងអាវុធហត្ថចុះមកដល់ទីតាំងខាងលើ និងបានប្រមូលគ្រាប់កាំភ្លើងនិងបន្តស៊ើបអង្កេតនិងរកមុខជនសង្ស័យដើម្បីធ្វើការទៅតាមនិតិវិធីច្បាប់៕