សមត្ថកិច្ចនៅតែបន្តរុករក មនុស្សចំនួន ២ នាក់ដែលបានបាត់ខ្លួន ក្នុងចំណោមមនុស្ស ៧ នាក់ កាលពីព្រឹកថ្ងៃទី ២២ ដោយករណីលិចទូកនៅកណ្ដាលសមុទ្រ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចចម្រុះនៅតែបន្តរុករក មនុស្សពីរនាក់បានបាត់ខ្លួន ក្នុងចំណោមមនុស្ស ៧នាក់បាន ជួបគ្រោះករណីទូកដឹកសម្ភារៈលិច កាលពីព្រឹកថ្ងៃទី  ២២ ខែកុម្ភៈឆ្នាំ ២០២០វេលាម៉ោង ០៧ និង០០នាទី​ មានករណីលិចទូកឈើដឹកសម្ភារៈ(ដែក) មួយគ្រឿង​ នៅចន្លោះកោះថាស​ និងកោះរ៉ុងសន្លឹម​ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម​ សង្កាត់​ កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ។ 

    នៅលេីទូកឈើដឹកសម្ភារៈនោះមានមនុស្សចំនួន​៧​នាក់​ និងដែកចំនួន២តោន ។ 

  ក្រោយពីទទួលព័ត៌មានបានភ្លាម សមត្ថកិច្ចអាជ្ញាធរ ចម្រុះរបស់ក្រុងកោះរ៉ុងក៏ដូចជាក្រុមហ៊ុន វិស័យឯកជនមួយចំនួនបានចូលរួមជួយសង្គ្រោះ ទៅដល់ជនរងគ្រោះទាំង ៧នាក់ ជួយសង្គ្រោះ​ដោយក្រុមហ៊ុនជីធីវីស៊ី កម្លាំងគណ:កម្មាធិការជាតិសន្តិសុខលំហសមុទ្រ

និងក្រុមហ៊ុនផាហ្គោលដា​ បានសង្គ្រោះជនរងគ្រោះចំនួន ៥ នាក់និង២នាក់ទៀតបានបាត់ខ្លួនហើយមកដល់ថ្ងៃទី ២៣ នេះកម្លាំងនៅតែបន្តរុករកជនរងគ្រោះចំនួន ២

 នាក់ទៀត ក្នុងនោះជនរងគ្រោះដែលសង្គ្រោះបានមានឈ្មោះ ​     

  ទី១.ឈ្មោះ​ ទន​ ភក្តី​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ មាន​មុខរបរ ជាងផ្សារដែក​ មានស្រុកកំណេីត​នៅភូមិជ្រោយឫស្សី​ ស្រុកស្អាង​ ខេត្តកណ្តាល​ 

  ទី២.ឈ្មោះ ថា​ ភារិត​ ភេទប្រុសអាយុ២៣ឆ្នាំ​ មាន​មុខរបរ ជាងផ្សារដែក​ មានស្រុកកំណេីត​នៅភូមិជ្រោយឫស្សី​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។ 

  ទី៣.ឈ្មោះ. ខឹម​ ហូវ​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ (ជាម្ចាស់ទូកឈេីដឹកសម្ភារ:ដែលលិច)​ រស់នៅក្រុមទី៣​ ភូមិ៣​ សង្កាត់លេខ៣​ ក្រុង-ខេត្តព្រះសីហនុ​ ,​ 

  ទី៤.ឈ្មោះ​   សឹង​ រដ្ឋា​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរ ជាងផ្សារដែក​ មានស្រុកកំណេីតនៅខេត្តកណ្តាល​ 

  ទី៥.ឈ្មោះ​  រ៉ា​ រ៉ាន់​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរ ជាងផ្សារដែក​ មានស្រុកកំណេីត​នៅខេត្តកណ្តាល​ ។ 

 ដោយឡែកជនរងគ្រោះដែលបាត់ខ្លួនចំនួន​ ២នាក់​មានឈ្មោះ 

 ទី១.ឈ្មោះ ស៊ន​ ដំ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរ ជាងផ្សារដែក​ មានស្រុក​កំណេីតនៅខេត្តកណ្តាល​  

  ទី២.ឈ្មោះ  អ៊ុន​ ម៉ៅ​ ភេទប្រុស​ អាយុ៣៨​ឆ្នាំ​ មុខរបរ (កូនដៃទូក)​ រស់នៅក្រុម៣​ ភូមិ៣​ សង្កាត់​៣​ ក្រុង-ខេត្តព្រះសីហនុ​។ 

នៅក្នុងករណី បណ្ដាលឱ្យទូកលិចនេះ ម្ចាស់ទូកបានបំភ្លឺអោយដឹងថា​ បណ្តាលមកពី​ទូកខូចម៉ូទ័របូមទឹកពេលកំពុងបោះយុថ្កា​ ហើយមានទឹករលកបោកទឹកចូលបណ្តាលអោយលិចតែម្តង​ ។ 

   បច្ចុប្បន្ន​សមត្ថកិច្ចពាក់ព័ន្ធបានសហការជាមួយ សមាគមទូក និងក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរលេីផ្ទៃសមុទ្រដេីម្បីស្វែងរកជនរង

គ្រោះដែលបាត់ខ្លួនចំនួន២នាក់បន្ត​ទៀត។

ហើយក្នុងករណីជួយសង្គ្រោះនេះដែរលោកឧកញ៉ាទៀ វិចិត្រ បានឲ្យដឹងថាករណីរុករកជនរងគ្រោះចំនួន ២ នាក់នេះលោកបានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុនជីធីវីស៊ីចំនួន ៤ គ្រឿងបន្ថែមទៀតដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រជាមួយការរំពឹងទុកថាជនរងគ្រោះទាំងពីរនាក់នៅមានជីវិតត្រឡប់មកផ្ទះវិញផងដែរ៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation