សញ្ញាវិជ្ជមាន នៃការទប់ស្តាក់វិរ៉ុសកូរ៉ូណា អាចបញ្ចប់បញ្ហាត្រឹម២ខែទៀត នេះបើតាមអ្នកជំនាញ
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមអ្នកស្រាវជ្រាវ រកឃើញសញ្ញាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរលាកសួតថ្មីដោយសារវីរុសកូរ៉ូណា ឬ Covid-19 ដែលផ្ទុះនៃជំងឺនេះតាំងពីពាក់កណ្តាលខែធ្នូឆ្នាំ២០១៩ នៅក្នុងខេត្តហ៊ូប៉ីប្រទេសចិន។សន្ទុះនៃការឆ្លងមេរោគនេះត្រូវបានធ្លាក់ចុះនៅពេលថ្មីៗនេះ ដែលជាការគួរឱ្យកត់សម្គាល់ពីក្រុមអ្នកស្រាវជ្រាវ។

គណៈកម្មការសុខាភិបាលខេត្ដហ៊ូប៉ី បានទទួលទិន្នន័យនេះត្រូវបានធ្វើឡើងបន្ទាប់ពីគោលការណ៍ណែនាំថ្មីក្រោម ការវិភាគកំណែទី ៦ នៃការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺរលាកសួតប្រភេទថ្មីដែលត្រូវបានគេស្គាល់ជាផ្លូវការថា Covid-19 ដែលចេញផ្សាយកាលពីថ្ងៃពុធនេះ។ អ្នកស្រាវជ្រាវក្នុង ខេត្តហ៊ូប៉ីបានធ្វើការពិគ្រោះយោបល់លើករណីឆ្លងនៃវីរ៉ុសនេះ ហើយបានបញ្ជាក់ថា ករណីឆ្លងចុងក្រោយ គ្មានករណីមេរោគថ្មីទេ។

ក្រុមអ្នកជំនាញចិនរួមទាំងអ្នកវិទ្យាសាស្ត្រផ្លូវដង្ហើមល្បីឈ្មោះ គឺលោក Zhong Nanshan បានប្រមូលផ្តុំព័ត៌មានសំខាន់ នៅទីក្រុងក្វាងចូវប្រទេសចិន ហើយក៏ធ្វើពិគ្រោះជាមួយអ្នកជំនាញមកពីសាកលវិទ្យាល័យHarvard កាលពីថ្ងៃពុធ បន្ទាប់ពីក្រុមស្រាវជ្រាវរួមគ្នាពិសេសមួយ ដែលចូលរួមដោយ វិទ្យាស្ថានក្វាងចូវនៃសុខភាពផ្លូវដង្ហើម សាកលវិទ្យាល័យHarvard និងសកលវិទ្យាល័យ Evergrande បានបង្កើតឡើងដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាត។

ក្នុងអំឡុងពេលនៃការពិភាក្សារយៈពេលពីរម៉ោងរបស់ពួកគេអ្នកជំនាញបានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនរួមមានវិធានការធ្វើតេស្តិ៍រហ័ស ការព្យាបាល ការត្រួតពិនិត្យថ្នាំ និងការស្រាវជ្រាវវ៉ាក់សាំងព្យាបាល វីរុសកូរ៉ូណា។អ្នកជំនាញ លោក Zhong Nanshan បាននិយាយថាលោកនៅតែមានជំនឿចិត្តថាការរីករាលដាលនៃជំងឺរាតត្បាតកំពុងស្ថិតក្រោមការគ្រប់គ្រង ហើយវាអាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរខែទៀតដោយ មានការព្យាករណ៍ផ្សេងទៀតពីសហសេវិកបរទេសរបស់លោក។

សូមបញ្ជាក់ថា អ្នកជំងឺនៅទូទាំងប្រទេសចិនបានសម្តែងការដឹងគុណចំពោះបុគ្គលិកពេទ្យដែលមិនត្រឹមតែព្យាបាលពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការយកចិត្តទុកដាក់ផ្នែកមនុស្សធម៌ដើម្បីបន្ថយភាពតានតឹងនិងការថប់បារម្ភរបស់ពួកគេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation