អ៊ីរ៉ង់រកឃើញករណីឆ្លងមេរោគកូរ៉ូណាវីរុសដំបូងចំនួន២នាក់
| ព័ត៌មានអន្តរជាតិ
SHARE

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់ ISNA រាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃពុធនូវករណីឆ្លងវីរុសថ្មីចំនួនពីរករណីដំបូង នៅក្នុងប្រទេសនេះ។ របាយការណ៍មិនបានបញ្ជាក់លម្អិត អំពីសញ្ជាតិរបស់មនុស្សទាំងពីរនាក់ ដែលឆ្លងជំងឺនេះទេ។

វីរុសថ្មីនេះ លេចចេញនៅប្រទេសចិន កាលពីខែធ្នូឆ្នាំ២០១៩។ ចាប់តាំងពីពេលនោះមក មនុស្សជាង ៧ ម៉ឺននាក់បានឆ្លងរោគទូទាំងពិភពលោក ដោយមានអ្នកស្លាប់ជាង ២.០០០ នាក់ ដែលភាគច្រើនត្រូវបានរាយការណ៍ នៅក្នុងប្រទេសចិន។

អ៊ីរ៉ង់ បានអនុវត្តវិធានការណ៍សុវត្ថិភាពលើជើងហោះហើរ មកដល់ព្រលានយន្តហោះរបស់ខ្លួន ដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុស។ នៅកន្លែងផ្សេងទៀតនៅមជ្ឈឹមបូព៌ា មានករណីចំនួន៩ ត្រូវបានបញ្ជាក់នៅក្នុងប្រទេសអារ៉ាប់រួម ដែលពាក់ព័ន្ធនឹងជនជាតិចិន ខណៈក្រសួងសុខាភិបាលអេហ្ស៊ីប បានបញ្ជាក់ពីករណីដំបូងរបស់ខ្លួន កាលពីថ្ងៃសុក្រ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation