អ៊ុយក្រែនគ្រោងនឹងជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសចិន
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ុយក្រែនលោកស្រី ហ្សូរីអាណា ស្កាឡេតស្កា (Zoriana Skaletska) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា អ៊ុយក្រែនបានត្រៀមបញ្ជូនយន្តហោះមួយគ្រឿងទៅជម្លៀសពលរដ្ឋខ្លួនមួយចំនួនព្រមទាំងជនបរទេស២៥នាក់ទៀតពីប្រទេសចិន។

លោកស្រី ស្កាឡេតស្កា (Skaletska) បាននិយាយថា ជនបរទេសដែលត្រូវបានជម្លៀសមកនឹងត្រូវបានពិនិត្យតាមដាននៅក្នុងប្រទេសអ៊ុយក្រែន ហើយការត្រួតពិនិត្យនឹងត្រូវបានធ្វើឡើងដោយអនុលោមទៅតាមច្បាប់អន្តរជាតិនិងការណែនាំរបស់អង្គការសុខភាពពិភពលោក។

លោកស្រី ស្កាឡេតស្កា (Skaletska) បានបន្តថាអ្នកដែលមានរោគសញ្ញានៃការឆ្លងមេរោគកូរ៉ូណាវីរុសធ្ងន់ធ្ងរនឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមយន្តហោះដែលបញ្ជូនទៅជម្លៀសឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋអ៊ុយក្រែនសរុប៨៤នាក់កំពុងស្ថិតនៅក្នុងទីក្រុងវូហានដែលជាកន្លែងផ្ទុះឡើងដំបូងនៃមេរោគកូរ៉ូណាវីរុស ឬ Covid-19 នៅក្នុងប្រទេសចិន ហើយពួកគេភាគច្រើនចង់ចាកចេញពីទីនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation