អភិបាលរាជធានីភ្នំពេញ ណែនាំអោយអភិបាលខណ្ឌ ទាំង១៤យកចិត្តទុកដាក់ លើកិច្ចការត្រួតពិនិត្យ នៅតាមការដ្ឋានសំណង់ធំនិងអគារខ្ពស់
| ព័ត៌មានជាតិ
SHARE

  អភិបាលរាជធានីភ្នំពេញ ណែនាំអោយអភិបាលខណ្ឌ ទាំង១៤ ធ្វើការយកចិត្តទុកដាក់ អោយបានម្មត់ចត់លើកិច្ចការត្រួតពិនិត្យ នៅតាមការដ្ឋានសំណង់ធំៗជាពិសេសអគារខ្ពស់ និងគ្មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្តិភាពជៀសវាងការសាងសង់សំណង់ ខុសបច្ចេកទេស ដែលអាចមានបញ្ហាកើតឡើងជាយថាហេតុ។   

  ការណែនាំ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្វើឡើង នៅក្នុងកិច្ចប្រជុំស្តីពី ការពង្រឹងគុណភាព សុវត្ថិភាព ការដ្ឋានសំណង់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីអាជ្ញាធពាក់ព័ន្ធរួមទាំងអភិបាលខណ្ឌទាំង១៤ផងដែរ ។

  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក៏បានជំរុញអោយអាជ្ញាធ ខណ្ឌត្រូវចុះពិនិត្យមើលរាល់ការដ្ឋានសាង់សង់ក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអគារខ្ពស់ៗ ដែលកន្លងមកធ្លាប់មានបញ្ហាធ្លាក់និងបាក់ដងស្ទូចសំរាប់យោងសម្ភារៈឡើងទៅខាងលើការដ្ឋាន ជាហេតុនាំអោយមានគ្រោះថ្នាក់ដល់ប្រជាណលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

   ឯកឧត្តម អភិបាលរាជធានីក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថារាល់ការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវធានាឱ្យបានពីគុណភាពសំណង់ សុវត្ថិភាពអ្នកធ្វើដំណើរដែលឆ្លងកាត់ការដ្ឋាននិងត្រូវហ៊ុព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ជាពិសេសកម្មករ កម្មការិនីមិនត្រូវអនុញ្ញាតិអោយសំរាកនៅក្នុងការដ្ឋានជាដាច់ខាតរាល់ពេលរាល់ពេលបញ្ចប់ម៉ោងការងារ ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation