គុយបា នឹងស្វែងរកគ្រប់លទ្ធភាព ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសំខាន់ៗ ជាមួយប្រទេសកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នៅរសៀលអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស  (H.E.Mrs. Liurka Rodriguez Barriose) ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ចូលជួបសម្តែងការគួរសម និងពិភ្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីរបស់គុយបា ប្រចាំកម្ពុជា បានថ្លែងថា គុយបា នឹងស្វែងរកគ្រប់លទ្ធភាព ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសំខាន់ៗ ជាមួយប្រទេសកម្ពុជា  លោកជំទាវក៏ថ្លែងអំណរគុណ កម្ពុជា តែងតែថែរក្សាសន្ដិសុខ និងសន្ដិភាព ដែលកម្ពុជាមានសព្វថ្ងៃ។

លោកជំទាវ Liurka Rodriguez Barrios រំលឹកថា កន្លងមក គុយបា និងកម្ពុជា ក៏ធ្លាប់ជាប្រទេសដែលជួបប្រទះបញ្ហាប្រឈម ប្រហាក់ប្រហែលគ្នា ក្នុងការខិតខំអភិវឌ្ឍនូវសេដ្ឋកិច្ចសង្គមរបស់ប្រទេសរវាងៗខ្លួន។លោកស្រីថា បច្ចុប្បន្ននេះ គុយបា ក៏មានសុវត្ថិភាព ដូចជា កម្ពុជាដែរ។

លោកជំទាវ មានប្រសាសន៍ថា គុយបា នឹងខិតខំស្វែងរកនូវគ្រប់លទ្ធភាព ដើម្បីបង្កើតនៅកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសំខាន់ៗ ជាមួយប្រទេសកម្ពុជា។ដែលក្នុងនោះក៏មាន វិស័យសន្ដិសុខសាធារណៈ ដែលស្ថិតក្នុងការគ្រប់គ្រង  និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា នៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលមានតួនាទីធំៗចំនួន២ រួមមាន ៖,ទី១-ការងាររដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២-វិស័យសន្ដិសុខសាធារណៈ។សម្ដេចរីករាយ នៅពេលអនាគត ប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការទៅលើ វិស័យសន្ដិសុខសាធារណៈ រវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ សម្ដេចកោតសសើរចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំ គុយបា ដែលបន្ដថែរក្សាសុខសន្ដិភាព និងស្ថេរភាព ដើម្បីបម្រើដល់ផលប្រយោជន៍នៃការអភិវឌ្ឍន៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគុយបា។សម្ដេចមានប្រសាន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដខិតខំបង្កើន និងពង្រីញទំនាក់ទំនង នៅកិច្ចសហប្រតិបត្តិការជាមួយបណ្ដាលមិត្តចាស់របស់ខ្លួន នាពេលកន្លងមក៕អត្ថបទ÷ឃឹម វិសាល 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation