អូស្ត្រាលីបង្កេីនការស្រាវជ្រាវវីរុស Covid-19 ខណៈពលរដ្ឋអូស្ត្រាលីដែលជម្លៀសចេញពីវូហានត្រលប់មកផ្ទះវិញ
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋាភិបាលអូស្ត្រាលីបានសន្យាផ្តល់ប្រាក់ប្រមាណ ១លាន៣សែនដុល្លារអាមេរិកដើម្បីជួយអ្នកស្រាវជ្រាវបង្កើតវ៉ាក់សាំងប្រឆាំងវីរុសថ្មីដែលមានប្រភពចេញមកពីប្រទេសចិន។

នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក ​ស្កុត ម៉ូរីសុន (Scott Morrison) បានប្រកាសបែបនេះនៅពេលដែលលោកទៅបំពេញទស្សនកិច្ចនៅវិទ្យាស្ថាន​ Peter Doherty​ សម្រាប់ជំងឺឆ្លង និងភាពស៊ាំក្នុងទីក្រុងមែលប៊ននៅថ្ងៃអង្គារនេះ។

លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មានថារូបលោកចង់អោយអ្នកដែលពូកែនិងឆ្លាតៗបំផុតនៅក្នុងប្រទេសចូលរួមធ្វេីការក្នុងគម្រោងនេះ។

លោក​ ម៉ូរីសុន ក៏បានស្វាគមន៍ការវិលមកផ្ទះវិញរបស់ពលរដ្ឋអូស្ត្រាលីក្រុមដំបូងដែលត្រូវបានជម្លៀសចេញពីទីក្រុងវូហាន​ហេីយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកអស់រយៈពេល១៤ថ្ងៃនៅលេី​កោះ​ Christmas។

លោក​ ម៉ូរីសុន បានបញ្ជាក់ដែរថាអូស្ត្រាលីនឹងជម្លៀសពលរដ្ឋរបស់ខ្លួនដែលកំពុងជាប់នៅលើនាវាកម្សាន្ត Diamond Princess ដែលរងផលប៉ះពាល់ដោយវីរុស Covid-19 នៅកំពង់ផែយ៉ូកូហាម៉ាប្រទេសជប៉ុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation