ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ព្រមានអនុវត្តច្បាប់បន្ថែមទៀតលើរោងចក្រផលិតគ្រឿងបង្គុំ-បន្ទាប់បន្សំស្បែកជើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើមិនព្រមបញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងជាបន្ទាន់

image


កំពង់ស្ពឺ៖ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. បញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់ ដើម្បីការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលខ្យល់ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ជាធរមានបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុននេះជាប្រភេទរោងចក្រផលិតគ្រឿងបង្គុំ-បន្ទាប់បន្សំស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ដែលក្រសួងបរិស្ថានបានរកឃើញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើសទៅនឹងមាត្រា១៥៦ មាត្រា៣១២ មាត្រា៣១៣ មាត្រា៣១៤ មាត្រា៣១៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៥ និងមាត្រា៨ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពី “ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង”៕