ព័ត៌មានអន្តរជាតិ

ចិននិយាយថា សហរដ្ឋអាម៉េរិកគ្មានភារៈកិច្ចដើម្បីចង្អុលដាក់រឿងរ៉ាវតំបន់ទីបេ ថាយ៉ាងនេះ យ៉ាងនោះបានឡើយ

image


ចិន៖ ក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា សហរដ្ឋអាម៉េរិកគ្មានជំហលើកឡើងនិងចង្អុលដាក់ប្រទេសចិនស្តីពីបញ្ហាដែលពាក់ព័ន្ធនឹងដែនដីទីបេនោះឡើយ ខណៈដែលប្រទេសចិនបានជំរុញឱ្យរដ្ឋការទីក្រុងវ៉ាស៊ីនតោនត្រូវតែទទួលស្គាល់ឱ្យបានពេញលេញថា វាជាចំណុចនៃបញ្ហារសើបមួយ។
លោកស្រីម៉ៅ និង អ្នកនំាពាក្យក្រសួងការបរទេសចិនបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនភ្ជាប់នឹងបទអត្ថាធិប្បាយទៅលើសេចក្តីថ្លែងការណ៍របស់លោក ម៉ាកូ រូប៊ីអូ ជារដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកស្តីពី ពិធីបុណ្យអាយុវឌ្ឍនមង្គលគម្រប់៩០ព្រះវស្សាកាលពីចុងសប្តាហ៍កន្លងទៅរបស់សម្តេចសង្ឃព្រះពុទ្ធសាសនាបែបទីបេ ដាឡៃឡាម៉ា។
លោកស្រី ម៉ៅ និង បានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា សម្តេចសង្ឃដាឡៃឡាម៉ា គឺជាអ្នកនយោបាយនិរទេសខ្លួនដែលបានភ្ជាប់នឹងសកម្មភាពជាមួយនឹងក្រុមបំបែកខ្លួនចិន ស្ថិតនៅក្រោមស្លាកសាសនា ហើយក៏គ្មានសិទ្ធិជាតំណាងពលរដ្ឋទីបេក្នុងការសម្រេចលើជោគវាសនាតំបន់នេះនាពេលអនាគតឡើយ។
រដ្ឋការទីក្រុងប៉េកំាងបានលើកឡើងថា ខ្លួនអនុវត្តគោលនយោបាយសេរីភាពសាសនា និងជំនឿ ព្រមទំាងសិទ្ធិសម្រេចអំពីការស្នងតំណែងរបស់សម្តេចសង្ឃដាឡៃឡាម៉ា ព្រោះជាមរតកដែលធ្លាប់កើតមានឡើងតំាងតែពីសម័យកាលព្រះចៅអធិរាជមុនៗ។
គួររំលឹកដែរថា កាលពីប៉ុន្មានខែមុន រដ្ឋាភិបាលចិនបានតែងតំាងព្រះប្រមុខគណៈសង្ឃមួយអង្គព្រះនាមហ្គីយ៉ាល់សិន ណ័រប៊ួ ឱ្យឡើងងា ជា ព្រះផាន់ចេន ឡាម៉ា(Panchen Lama) ដើម្បីដាក់ជំនួសលើជម្រើស់់ដែលសម្តេចសង្ឃដាឡៃឡាម៉ាបានចាត់ចែងរួចមកហើយ។
ដោយយោងតាមប្រពៃណីជាតិទីបេ ផាន់ចេន ឡាម៉ា គឺជាប្រមុខគណៈសង្ឃពុទ្ធសាសនាជាន់ខ្ពស់ ដែលជាតំណាងរក្សាអត្តសញ្ញាណនៃអវតារ របស់សម្តេចសង្ឃដាឡៃឡាម៉ា៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters