រកឃើញអ្នកឈ្នះដំបូងគេបង្អស់ក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia រដូវកាលទី៤
ក្នុងចំណោមម្ហូបឆ្នើមទាំង ៣ ពីការប្រកួតវិញ្ញាសា «ប្រអប់អាថ៌កំបាំង» ដែលជាវិញ្ញាសាលើកដំបូងបង្អស់ក្នុងផ្ទះបាយ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ ម្ហូបរបស់បេក្ខភាព ចំរើន បូរ៉ា បានលេចធ្លោជាងគេ។
ការច្នៃប្រឌិតម្ហូបរបស់បូរ៉ា ក្នុងការប្រកួតនេះ បានបង្ហាញឱ្យឃើញពីតុល្យភាព និងភាពច្នៃប្រឌិត។ ម្ហូប «ត្រីក្រាញ់បំពងជាមួយទឹកជ្រលក់ផ្លែផាសិន» របស់បេក្ខជនមកពីខេត្តក្រចេះរូបនេះ មិនត្រឹមតែបានបង្ហាញពីបច្ចេកទេសដ៏ល្អឥតខ្ចោះក្នុងការចម្អិនត្រីដែលពិបាកនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពច្នៃប្រឌិតចេញពីគ្រឿងផ្សំដែលមានទៀតផង។
ជ័យជម្នះនេះ ក៏បានផ្តល់ឱ្យប៉ូរ៉ា នូវអត្ថប្រយោជន៍ដ៏សំខាន់មួយផងដែរ គឺសិទ្ធិគ្រប់គ្រងការប្រកួតជុំបន្ទាប់ និងឡើងទៅកន្លែងដែលមានសុវត្ថិភាព។
នៅក្នុងផ្ទះបាយរបស់ MasterChef ភាពច្នៃប្រឌិត រសជាតិ អនាម័យ និងការរៀបចំដាក់ចាន សុទ្ធតែមានភាពសំខាន់ដូចៗគ្នា។
ទស្សនាសប្ដាហ៍ទី៣ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោមនេះ៖