ជនជាប់ឃុំ ១៩២នាក់ នៅពន្ធនាគារខេត្តកណ្តាល ត្រូវបានផ្ទេរទៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ ដើម្បីបន្ធូរភាពចង្អៀតណែន
ភ្នំពេញ៖ ជនជាប់ឃុំចំនួន ១៩២នាក់ នៅពន្ធនាគារខេត្តកណ្តាល ត្រូវបានផ្ទេរទៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដេីម្បីបន្ធូរភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ការផ្ទេរនេះបានធ្វេីឡេីងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ដែលប្រតិបត្តិដោយផ្អែកលើការអនុញ្ញាត និងជាគោលការណ៍ពី លោកឧបនាយករដ្ឋមន្រ្តីស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ការផ្ទេរជនជាប់ឃុំនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ក្នុងការធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំ ដោយប្រកាន់ខ្ជាប់តាមវិធានសុវត្ថិភាព។ ការផ្ទេរនេះត្រូវបានដឹកនាំដោយ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ៕