ក្រុមការងារស្ដាប្រព័ន្ធអូលូប្រឡាយនៅតែវិធានការក្តៅ ទោះបីជាមានការតវ៉ាពីប្រជាពលរដ្ឋដែលរស់នៅលើ អូរប្រឡាយយ៉ាងណាក៏ដោយ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ ក្រុមការងារចម្រុះទាំងថ្នាក់ខេត្តថ្នាក់ក្រុងក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលជាក្រុមការងារស្តា ប្រព័ន្ធអូរប្រឡាយ ដើម្បីកាត់បន្ថយការកកស្ទះ ចរន្តទឹកហូរបង្កទៅជាជំនន់ ទឹកភ្លៀងនៅរដូវវស្សា នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២០ នេះ ក្រុមការងារបាន ចុះ ស្ដារអូរប្រឡាយ នៅក្នុងក្រុមទី ៣០ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ដែលប៉ះលើផ្ទះប្រជាពលរដ្ឋដែលសាងសង់សំណង់ ឥតសណ្ដាប់ធ្នាប់នាពេលកន្លងមកអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរក្រុងបានចុះធ្វើការហាមឃាត់ជាបន្តបន្ទាប់តែពួកគាត់នៅតែបន្តសាងសង់ផ្ទះនៅលើដីអូរនាពេលបច្ចុប្បន្ននេះ។

បើតាមមន្ត្រីសាលាក្រុងបានឲ្យដឹងថា ការរុះរើផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើអូពេលនេះ គឺអនុវត្តទៅតាមប្លង់ប្រព័ន្ធ អូរប្រឡាយ ធ្វើយ៉ាងណា ដើម្បីឲ្យបានធំទូលាយ ព្រោះកន្លងមក អូរប្រឡាយនៅទីតាំង ខាងលើនេះតែងតែបង្កការកកស្ទះដោយសារសំរាមនិងអូរាក់រួមតូចដោយមានការសាងសង់សំណង់ ផ្សេងៗនៅពីលើ ។

ជុំវិញបញ្ហារការ កាយ ប៉ះពាល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនេះផងដែរគឺរដ្ឋបាលខេត្តបានធ្វើសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានដឹងនិងរុះរើដោយខ្លួនឯងជៀសវាង នៅពេលក្រុមការងារស្ដារអូរប្រឡាយយកគ្រឿងចក្រកាយមានការខូចខាតគឺរដ្ឋបាលខេត្តមិនទទួលការខុសត្រូវឡើយ ព្រោះនេះគឺជាគោលការណ៍ ដែលរដ្ឋបាលខេត្ត ត្រូវតែធ្វើការស្ដារអូរប្រឡាយឡើងវិញទាំងអស់នៅទូទាំងក្រុងនៃខេត្តព្រះសីហនុដើម្បីកាត់បន្ថយការ ជន់លិចលង់ ដោយមិនមានប្រព័ន្ធអូ លូប្រឡាយ ដូចនាពេលកន្លងមកបង្កទៅជាជំនន់ទឹកភ្លៀងលិចលង់ ខូចខាតទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋដោយសារតែការ តាំងទីលំនៅក៏ដូចជាចាក់លុបអូរយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដូចនេះហើយក្រុមការងារបានចុះមកណែនាំនិងជួយពន្យល់ទៅដល់ពួកគាត់ដើម្បី សហការចូលរួមក្នុងការស្ដាប្រឡាយអូរក្នុងក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ក្នុងការកក ស្ទះ និង ជន់លិចនៅរដូវវស្សាខាងមុខ។

ជុំវិញការស្ដារអូរប្រឡាយខាងលើនេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ចំពោះ ផ្ទះដែលសាងសង់នៅលើអូរ ឬចំណីអូរដែល ក្រុមការងារកាយទៅតាមប្លង់ប្រព័ន្ធប៉ះនោះ រដ្ឋបាលខេត្តនិងពិចារណាហើយបើរបង សាងសង់ចាក់រំលោភយក ដីអូមិនមានផ្ទះ ឬក៏ផ្ទះប៉ះតិចទួច រដ្ឋបាលខេត្តមិនមានសំណងអ្វីនោះឡើយ។

សូមបញ្ជាក់ផងដែរថាប្រជាពលរដ្ឋនៅក្នុង ភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ នៅទល់មុខសាលាបច្ចេកទេសដុនបូស្កូ នៅតែមានការងឿងឆ្ងល់ជុំវិញបញ្ហាការស្ដារអូរប្រឡាយដោយគាត់បានលើកឡើងថាពួកគាត់ឃើញក្រុមការងារស្ដារអូរប្រឡាយនៅខាងលើខាងក្រោមបានធំទូលាយក៏ប៉ុន្តែនៅទីតាំង ការដ្ឋានសាងសង់ សំណង់អាគារ មួយកន្លែងនេះបានធ្វើគំរបលូបិទពីលើធ្វើឲ្យទីតាំងនេះតែងតែបង្កជំនន់ទឹកភ្លៀងរៀងរាល់ឆ្នាំហើយក្រុមការងារស្ដារអូរប្រឡាយ មិនទាន់ឃើញធ្វើការកាយនោះទេដូច្នេះពួកគាត់នៅតែមានការព្រួយបារម្មណ៍នឹងសូមឱ្យអាជ្ញាធរជួយពិនិត្យមើលទីតាំងខាងលើនេះផង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation