ក្រសួងព័ត៌មាននិងធ្វើសិក្ខាសាលាបើកវគ្គបណ្តុះបណ្តាល ដល់អ្នកកាសែតនិងមន្ត្រីវ័យក្មេង ដើម្បីយល់ដឹងពីបញ្ហាអាស៊ាន
| ព័ត៌មានជាតិ
SHARE

  ក្រសួងព័ត៌មានគ្រោងនិងធ្វើសិក្ខាសាលាបើកវគ្គបណ្តុះបណ្តាល ដល់អ្នកកាសែតនិងមន្ត្រីវ័យក្មេង ដើម្បីយល់ដឹងពីបញ្ហាអាស៊ានដែលមានគ្រូឧទ្ទេសនាមដែលមានជំនាញខាង សារព័ត៌មានដើម្បីធ្វើការបង្រៀនផងដែរ។

  នេះតាមការលើកឡើងរបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងពិធីចុះហត្ថលេខានិងសន្និសិទសារព័ត៌មានស្តីពីការផលិតនិងដាក់បញ្ចាំងរឿងភាគខ្មែរ បរទេសនៅព្រឹកថ្ងៃទី៣១ មករានេះនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

  ឯកឧត្ដម ខៀវ កាញ៉ារីទ្ធ បានបន្តអោយដឹងទៀតថាការងារជាអ្នកសារព័ត៌មាន ជាការងារសេរី មិនចាំបាច់ទាល់តែមានសញ្ញាបត្រគ្រប់គ្នានោះឡើយ។ សំខាន់លើមហាជនទៅវិញទេ ដែលត្រូវមានការប្រុងប្រយ័ត្នមុនពេលដាក់ការទុកចិត្តលើការផ្សាយព័ត៌មានណាមួយ ព្រោះនៅក្នុងប្រទេសសេរីសារព័ត៌មានស្លាប់ ឬរស់អាស្រ័យលើសាធារណៈជន ប្រសិនបើសាធារណៈជនមិនមើលព័ត៌មានទាំងនោះ នឹងសាបរលាភទៅវិញដោយខ្លួនឯង។

  រដ្ឋមន្ត្រីព័ត៌មានក៏បានគួសបញ្ជាក់ថា នៅក្នុងសម័យអក្ខរកម្មព័ត៌មាន អ្នកអានត្រូវចេះឆែករកប្រភពព័ត៌មាន តើគួរទុកចិត្តបានកម្រិតណា និងកុំគិតថា រាល់ព័ត៌មានតែទទួលសុទ្ធសឹងតែជាការពិត ត្រូវពិនិត្យរកប្រភពយ៉ាងហោចណាស់៣ផ្សេងគ្នា ដើម្បីផ្ទៀងផ្ទាត់។ ទោះជាយ៉ាងណា ក្រសួងត្រៀមខ្លួនគាំទ្របញ្ជូនមន្ត្រីជំនាញព័ត៌មានជួយបណ្ដុះបណ្ដាលនៅតាមសមាគមន៍អ្នកសារព័ត៌មាននានា បើមានតម្រូវការ។

  គួរបញ្ជាក់ថាការផ្សព្វផ្សាយព័ត៌មានបែបបំភ្លើស បំភ្លៃ និងបំភ័យ ហាក់កំពុងកើតមានយ៉ាងផុសផុល ជាពិសេសលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈផេកមួយចំនួន ស្របពេលផ្ទុះឡើងនៃជំងឺរលាកសួតប្រភេទថ្មី(Corona Virus)៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation