ព័ត៌មានជាតិ

ប្រធានមន្ទីរពេទ្យកុមារជាតិ គិតត្រឹមថ្ងៃទី២៨ ខែមករានេះ អ្នកជម្ងឺមកពិនិត្យ និងព្យាបាលក្នុងមន្ទីរមួយនេះ ពុំមានអ្នកមានបញ្ហាជម្ងឺរលាកសួតធ្ងន់ធ្ងរ ដែលបង្កដោយវីរុស កូរ៉ូណាឡើយ

image

ប្រធានមន្ទីរពេទ្យកុមារជាតិ លោក ញឹម អង្គារបុស្ស បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតត្រឹមថ្ងៃទី២៨ ខែមករានេះ អ្នកជម្ងឺមកពិនិត្យ និងព្យាបាលក្នុងមន្ទីរមួយនេះ ពុំមានអ្នកមានបញ្ហាជម្ងឺរលាកសួតធ្ងន់ធ្ងរ ដែលបង្កដោយវីរុស កូរ៉ូណាឡើយ ។ លោក ញឹម អង្គារបុស្សបន្តថា មន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យធំមួយ ក្នុងការពិនិត្យ និងព្យាបាលកុមារ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ទប់ទល់ទាំងការឆ្លងរោគ ខាងក្នុងខាងក្រៅនិងការព្យាបាល ទៅលើអ្នកជម្ងឺដែលមានការសង្ស័យថា កើតជម្ងឺកូរ៉ូណាវីរុសនេះ ។ ហើយចំពោះអ្នកជំងឺដែលមកកាន់មន្ទីរពេទ្យ ក៏មិនទាន់រកឃើញថា មានសង្ស័យកើតជំងឺរលាកសួតប្រភេទថ្មី ពីវីរុសកូរ៉ូណានេះដែរ ។លោក ប្រធានមន្ទីរពេទ្យកុមារជាតិ ញឹម អង្គារបុស្ស មានប្រសាសន៏បែប នេះក្នុងឱជួបពិភាក្សាការងារ និង ទស្សនកិច្ចរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានអាគារធំមួយឧបត្ថម្ភដោយអង្គការ(koika )កយការ  ដែលមានបុគ្គលស្ម័គ្រចិត្ត ជាជនជាតិកូរ៉េកំពុងបំរើការងារ ក្នុងមន្ទីរពេទ្យកុមារជាតិ ដោយមានការវាយតម្លៃថាក្រោមការជួយជ្រោមជ្រែងពីកូរ៉េ ធ្វើអោយដំណើរការមន្ទីពេទ្យដើរដោយរលូន ។

សូមបញ្ជាក់ថា បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា  ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការ ដោយបានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ បច្ចុប្បន្នលោក ចា ជិនហួរ ត្រូវបានសំរាកព្យាបាលកន្លែងសុវត្ថិភាព ហើយ។អត្ថបទ ÷ គង់ វណ្ណៈ