មានមូលហេតុបឋមចំនួនបីនៅពីក្រោយការដួលសន្លប់ផ្ទួនៗរបស់សិស្សវិទ្យាល័យស្រុកកែវសីមា
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ឈានមកដល់ថ្ងៃទី២៧ ខែមករានេះ សិស្សានុសិស្សដែលភាគច្រើនជាសិស្សស្រីនៅវិទ្យាល័យហ៊ុនសែនកែវសីមា បានបន្តដួលសន្លប់លើកទី ពីរ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី លោក ទុយ ស្រស់ ឲ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែមករានេះថា មូលហេតុដែលបណ្ដាលអោយកើតមានករណីសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់នៅស្រុកកែវសីមានេះ  គឺបណ្ដាលមកពីមូលហេតុបឋមចំនួន៣ ៖

ទី១៖ ពាក់ព័ន្ធទៅនឹងអាកាសធាតុក្ដៅខ្លាំង បណ្ដលឱ្យកង្វះខ្យល់ដកដង្ហើម 

ទី២៖ ទាក់ទងនឹងការរៀនសូត្ររបស់កូនសិស្សទាំងអស់នេះ ដោយប្រឹងរៀនជ្រុលម៉ោង 

ទី៣៖ បណ្ដាលមកពីអារម្មណ៍ភិតភ័យពេលឃើញសិស្សដូចគ្នាដួលសន្លប់ជាបន្តបន្ទាប់។

លោក ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី  បន្តទៀតថា ការខំប្រឹងរៀនជ្រុលម៉ោង ព្រមទាំងការហូបចំណីអាហារមិនទៀងពេល បណ្ដាលឱ្យសិស្សសាលាទាំងនេះអស់កម្លាំង រួមផ្សំនិងអារម្មណ៍ភ័យខ្លាចផង បណ្ដាលខ្វះជាតិស្ករ ទើបបណ្ដាលឱ្យសិស្សទាំងនោះដួលសន្លប់បែបនេះ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បន្ថែមថា បច្ចុប្បន្នសិស្សទាំងនេះមានសុខភាពប្រសើរឡើងវិញ ដោយមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ ខណក្រុមការងារកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតចំពោះករណីសិស្សដួលសន្លប់នេះ ក្នុងចំណោម ស្រុក ៤ -ក្រុង១ នៅខេត្តមណ្ឌលគិរី សម្រាប់ស្រុកផ្សេងៗពុំមានករណីសិស្សដួលសន្លប់នោះទេ មានតែនៅស្រុកកែវសីមា បានកើតឡើងចំនួន២លើកមកហើយ ក្នុងខែមករាដើមឆ្នាំ២០២០នេះ ដែលករណីទី១ កើតឡើង នៅថ្ងៃ ២៣ ខែមករា សិស្សបានដួលសន្លប់ចំនួន ១០នាក់ ធ្ងន់២នាក់ ហើយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ជាករណីទី២ មានសិស្សស្រីដួលសន្លប់ចំនួន១៤នាក់ សភាពធ្ងន់ធ្ងរ៣នាក់។ សរុបទាំងពីរលើកនេះមានសិស្សវិទ្យាល័យសិស្សសាលាវិទ្យាល័យហ៊ុនសែនកែវសីមា បានដួលសន្លប់ចំនួនដល់២៤នាក់ហើយ៕ដោយ៖នាង ចន្ថា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation