សង្គម

សមត្ថកិច្ចចរាចរណ៍ បានដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ នៅឆ្នាំ២០២៤

image


ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចចរាចរណ៍ផ្លូវគោគ បានដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង ១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន ១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង ២៦ពាន់លានរៀល។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើង ២.៨៤៤លើក បណ្ដាលឱ្យស្លាប់ ១.៥០៩នាក់ និងរបួស ៣.៧៣០នាក់។ ជាមួយគ្នានោះដែរ ការអនុវត្តដកពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអ្នកល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣៕

អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា