សង្គម

ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវនាយករដ្ឋមន្រ្តីថៃ ខណះខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ថៃ

image


លោកជំទាវនាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញរួមគ្នាធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទំាងពីរ។

ឯកសារសហប្រតិបត្តិការនោះមានចំនួន៧ ក្នុងនោះ ទី១ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ។ ទី២ អនុស្សរណៈនៃការយោគយល់គ្នា រវាង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យការងារ ។ ទី៣ អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រ កម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថាន ឆ្លងដែន។ ទី៤ កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រ កម្ពុជា និងព្រះរាជាណាចក្រថៃ ស្តីពី ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ ទី៥ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះ រាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រថៃ ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត ។ ទី៦ កំណត់ហេតុស្តីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធ ភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វា អន្តរជាតិព្រំ) រវាងក្រសួងសាធារណ ការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រ កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិត ខាងនៃព្រះរាជាណាចក្រថៃឡង់ដ៍។ ទី៧ ការចុះលិខិតប្តូរសារ ស្តីពី គម្រោង ពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍ មុខជំនាញកម្ពុជា-ថៃ។

ក្នុងឱកាសនេះ លោកជំទាវនាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញរួមគ្នាធ្វើជាអធិបតីក្នុងពិធីសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ថៃ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ