ប្រទេសជាច្រើនទាមទារឲ្យអ៊ីរ៉ង់ បង់ប្រាក់សំណងដល់សាច់ញាតិ ជនរងគ្រោះ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសដែលមានពលរដ្ឋរបស់ខ្លួន ស្លាប់នៅពេលដែលប្រទេសអ៊ីរ៉ង់ បានបាញ់ទម្លាក់ក្រុមហ៊ុនអាកាសចរណ៍ កាលពីសប្តាហ៍មុន និយាយថា ទីក្រុងតេហេរ៉ង់ គួរតែផ្តល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះ និងពិភពលោកកំពុងឃ្លាំមើលការឆ្លើយតបរបស់អ៊ីរ៉ង់។

ប្រទេសកាណាដា អ៊ុយក្រែន ស៊ុយអែត អាហ្វហ្គានីស្ថាន និងអង់គ្លេស ដែលមានពលរដ្ឋខ្លួនស្លាប់នៅក្នុងករណីនេះ បថ្លែងថា អ៊ីរ៉ង់គួរតែបើកការស៊ើបអង្កេតអន្តរជាតិ ដោយហ្មត់ចត់ឯករាជ្យ មានតម្លាភាព និងបើកចំហ សម្រាប់ការសោកសៅនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេស កាណាដា លោកហ្វ្រង់ស្វ័រហ្វីលីព និយាយថា“ សហគមន៍អន្តរជាតិ កំពុងផ្តោតលើអ៊ីរ៉ង់នាពេលបច្ចុប្បន្ននេះ” ហើយថាអ៊ីរ៉ង់មានជំរើសមួយ ខណៈដែលពិភពលោកកំពុងឃ្លាំមើល នោះគឺផ្តល់សំណង"។

យន្តហោះនេះ ត្រូវបានវាយប្រហារដោយមីស៊ីលមួយ កាលពីថ្ងៃទី ៨ ខែមករា ភ្លាមៗបន្ទាប់ពីវាបានចាកចេញពីទីក្រុងតេហេរ៉ង់ ធ្វើដំណើរទៅកាន់ក្រុងគៀវ។ អ៊ីរ៉ង់ បានសារភាពថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះអ៊ែរឡាញ អន្ដរជាតិអ៊ុយក្រែន។ តែមុនដំបូងពួកគេ បានបដិសេធថា ខ្លួនមិនមានតួនាទី នៅក្នុងឧប្បត្តិហេតុនេះទេ។ យ៉ាងហោចណាស់ មនុស្ស១៧៦នាក់ នៅលើយន្តហោះ រួមទាំងជនជាតិកាណាដា ៥៧ នាក់ ត្រូវបានស្លាប់ទាំងអស់។

ប្រទេសទាំង ៥ បានស្នើឱ្យអ៊ីរ៉ង់ អនុវត្តនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយសេចក្តីថ្លៃថ្នូរ និងតម្លាភាពខណៈ ក្រុមគ្រួសារជនរងគ្រោះ កំពុងទាក់ទង ដើម្បីយកសាច់ញាតិពួកគេ ធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកំណើតវិញ។

បណ្តាប្រទេសទាំងនោះ លើកឡើងថា ពួកគេស្វាគមន៍ការចូលរួមរបស់អ៊ីរ៉ង់ ដើម្បីឲ្យអ៊ីរ៉ង់ទទួលយកកំហុសដ៏ធំមួយនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation