ព័ត៌មានជាតិ

បងប្អូនខ្មែរនៅអូស្រ្តាលី ប្រារព្ធខួប៤១ឆ្នាំ នៃថ្ងៃទិវាជ័យជម្នះ៧មករា

image

 

(អូស្ត្រាលី) ៖នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកគ្រាំគណបក្សប្រជាជនកម្ពុជា និងប្រជាជនខ្មែរដែលកំពុងរស់នៅទីក្រុងអាល់ដឺលែត រដ្ឋអូស្រ្តាលីខាងត្បូង បានជួបជុំគ្នារៀបចំខួបលើកទី ៤១ឆ្នាំ នៃថ្ងៃទិវាជ័យជម្នះ ៧ មករា ។

នៅក្នុងពិធីជួបជុំអបអរដល់ថ្ងៃជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ ក៏មានវត្តមាននយុវជនខ្មែរជំនាន់ក្រោយ ដែលបានកើតនិង កំពុងរស់នៅក្រៅប្រទេសជាច្រើននាក់ បានចូលរួមផងដែរ ដើម្បីឱ្យពួកគេបានស្វែងយល់អំពីប្រវត្តិសាស្ត្រដ៏ជូរចត់ដែល លោកតាលោកយាយឳពុកម្តាយរបស់ខ្លួនបានជួបប្រទះក្នុងសម័យសង្គ្រាម និងជាពិសេសឱ្យពួកគេបានយល់ពី តម្លៃសន្តិភាព។

សូមជំរាបថា នៅឆ្នាំ២០២០នេះ ជាខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា បើគិតចាប់ពីឆ្នាំ១៩៧៩មក ។ ថ្ងៃ ៧ មករា ត្រូវបានចាត់ទុកថា ជាខួបកំណើតទី២ របស់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋកម្ពុជា ព្រោះបើគ្មានថ្ងៃ៧ មករា នោះទេ ក៏ ប្រទេសកម្ពុជា មិនបានរីកចម្រើននិងមានសន្តិភាពដូចសព្វថ្ងៃនោះដែរ៕