ប្រធានាធិបតីរុស្ស៊ីត្រួតពិនិត្យការសាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងនៅតំបន់គ្រីមៀ
| ព័ត៌មានអន្តរជាតិ
SHARE

វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានត្រួតពិនិត្យសមយុទ្ធយោធាពីលើនាវាកងទ័ពជើងទឹកនៅក្នុងសមុទ្រខ្មៅក្បែរតំបន់គ្រីមៀដែលសមយុទ្ធនោះរួមបញ្ចូលទាំងការបាញ់សាកល្បងមីស៊ីលគីនហ្សាល់ (Kinzhal) ដែលមានល្បឿនលឿនជាងសម្លេង។

វិមានក្រឹមឡាំងបានបន្តថា មីស៊ីលគីនហ្សាល់ (Kinzhal) នោះត្រូវបានបាញ់ទៅលើគោលដៅមួយនៅទីតាំងសមយុទ្ធយោធាដែលមានការចូលរួមពីនាវាជាច្រើនគ្រឿងរបស់កងទ័ពជើងទឹករុស្ស៊ី។

សូមរម្លឹកថា រុស្ស៊ីបានដាក់បញ្ចូលឧបទ្វីបគ្រីមៀ (Crimea) ជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤ហើយចាប់តាំងពីពេលនោះមកបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធានៅលើឧបទ្វីបនេះ។

មីស៊ីលគីនហ្សាល់ (Kinzhal) ត្រូវបានបង្ហាញជាសាធារណៈលើកដំបូងក្នុងអំឡុងក្បួនព្យុហយាត្រាយោធាក្នុងខែឧសភា ឆ្នាំ២០១៨ ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា មីស៊ីលនោះអាចវាយប្រហារដល់គោលដៅនានាក្នុងចម្ងាយរហូតដល់ទៅ២ពាន់គីឡូម៉ែត្រជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរឬក្បាលគ្រាប់មីស៊ីលធម្មតា ហើយបានថាវាត្រូវបានដាក់ពង្រាយនៅតំបន់យោធាមួយក្នុងភាគខាងត្បូងប្រទេសរុស្ស៊ីរួចរាល់ហើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation